Connect with us

ព័ត៌មានជាតិ

បើកកិច្ចប្រជុំដំបូង បែងចែក​ក្រុមការងារ​ទទួលខុសត្រូវ​គម្រោង​​ផ្លូវល្បឿនលឿនសៀមរាប-ប៉ោយប៉ែត

បានផុស

នៅ

អង្គភាពជំរុញដំណើរការអនុវត្តនិងគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនរបស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ បាន​បើកកិច្ចប្រជុំ​ដំបូង​ដែលមាន​ការ​ចូលរួមពី​មន្រ្តីពាក់​ព័ន្ធ​ពី​គម្រោង​ស្ថាបនា​ផ្លូវ​ល្បឿនលឿន​ភ្នំពេញ​-សៀមរាបនិង​ក្រុងប៉ោយប៉ែត។

កិច្ចប្រជុំ​ដឹកនាំ​ដោយ​​លោក ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿន​ភ្នំពេញសៀមរាប​និង​ប៉ោយប៉ែត​ ដែល​​មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេស​​រួម​ទាំង​​សមាជិកនៃអង្គភាពជំរុញដំណើរការអនុវត្តគ្រប់គ្រងគម្រោង​ផ្លូវ​ល្បឿនលឿន​ភ្នំពេញសៀមរាប​និង​ប៉ោយប៉ែត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡេង ធនយុទ្ធា នាយកគ្រប់គ្រងគម្រោងផ្លូវល្បឿនលឿន​ភ្នំពេញសៀមរាប​និង​ប៉ោយប៉ែត​បាន​គូស​បញ្ជាក់ថា ជំនួបពិភាក្សានេះ​រៀបចំឡើងក្នុងគោលបំណងណែនាំពីភារកិច្ច និងការទទួលខុសត្រូវរបស់សមាជិកនៃអង្គភាពជំរុញដំណើរការអនុវត្តគម្រោង។ ការពិភាក្សា​បាន​លើក​ឡើង​​មាន​ដូចជា៖

១).ការ​សម្របសម្រួល និងជំរុញការសិក្សាសមិទ្ធិលទ្ធភាពគម្រោងឱ្យបានច្បាស់លាស់និងគ្រប់ជ្រុងជ្រោយ
២).ពិនិត្យ វាយតម្លៃ និងផ្តល់យោបល់លើលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព ដោយពិនិត្យលើទិដ្ឋភាពច្បាប់ បច្ចេកទេស បរិស្ថាន-សង្គម វប្បធម៌ប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច
៣).គ្រប់គ្រង និងចាត់ចែងការងាររដ្ឋបាល ធនធានមនុស្ស ធនធានហិរញ្ញវត្ថុ និងសម្ភារ ឧបករណ៍ផ្សេងៗដែលគាំទ្រដល់ការអនុវត្តគម្រោង
៤).ដឹកនាំត្រួតពិនិត្យ តាមដាន និងវាយតម្លៃការអនុវត្តកិច្ចសន្យារបស់ក្រុមហ៊ុនសាងសង់ និងទីប្រឹក្សាបច្ចេកទេស ជាដើម សំដៅធានាឱ្យសម្រេចបាននូវលទ្ធផលរបស់គម្រោងទៅតាមពេលវេលាដែលបានកំណត់ និងប្រកបទៅដោយប្រសិទ្ធភាពខ្ពស់។

បច្ចុប្បន្ន​ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់របស់​ចិន CRBC កំពុងសិក្សា​គម្រោង​អភិវឌ្ឍផ្លូវល្បឿនលឿនពីភ្នំពេញទៅសៀមរាប-ប៉ោយប៉ែត។ តាម​គម្រោង​កំណាត់ផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប នឹងបញ្ចប់ការ​សិក្សា​ក្នុងខែកុម្ភៈ និងកំណាត់​ពីសៀមរាបទៅ​ប៉ោយប៉ែត គ្រោងបញ្ចប់ក្នុងខែឧសភា ឆ្នាំ២០២៤។

​ការ​អភិវឌ្ឍផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គឺជាគម្រោងទី ៣ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ​ដាក់​ឱ្យដំណើរការជាង ១ ឆ្នាំ និង​ផ្លូវល្បឿនលឿនទីពីរ​ភ្នំពេញ-ក្រុងបាវិត កំពុងដំណើរការ​សាងសង់។​

ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត​មានប្រវែងជាង ៤០០ គីឡូម៉ែត្រ ដោយឆ្លងកាត់រាជធានី​ខេត្តចំនួន ៦ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល កំពង់ចាម កំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម