ព័ត៌មានជាតិ
អន្តរភាគី ពង្រឹងការបង្រៀន និងរៀនភាសាបារាំងនៅតាមគ្រឹះស្ថានសិក្សា
ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង អង្គការទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង (AUF) និងភាគីពាក់ព័ន្ធមួយចំនួន ចូលរួមកិច្ចប្រជុំជាមួយ “គ្រឹះស្ថានឧត្តមសិក្សាប្រើប្រាស់ភាសាបារាំង” ដើម្បីពង្រឹងការបង្រៀន និងរៀនភាសាបារាំងនៅតាមគ្រឹះស្ថានសិក្សានៅកម្ពុជា។

កិច្ចប្រជុំនេះ ប្រារព្ធក្រោមកិច្ចដឹកនាំ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ច នា ទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនរួមមាន៖ ១. ការពិនិត្យ និងពិភាក្សាពីស្ថានភាព និងបញ្ហាប្រឈមនានា នៃការបង្រៀនភាសាបារាំងនៅតាមគ្រឹះស្ថានឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងនីមួយៗ។ ២. ជំរុញ និងលើកទឹកចិត្តឱ្យគ្រឹះស្ថានឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងនីមួយៗ រៀបចំ និងដាក់ចេញនូវវិធានការដែលមានប្រសិទ្ធភាព ដើម្បីជំរុញ និងលើកកម្ពស់ឱ្យការរៀន និងបង្រៀនភាសាបារាំងមានដំណើរការរលូន។ ៣. ការដាក់ចេញនូវវិធានការគាំទ្រ និងពង្រឹងគុណភាព នៃការរៀន និងបង្រៀនភាសាបារំាងនៅកម្រិតឧត្តមសិក្សា។

បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ និងរៀបចំផែនការសកម្មភាពឱ្យច្បាស់លាស់ ដើម្បីពង្រឹងការបង្រៀន និងរៀនភាសាបារាំងនៅតាមគ្រឹះស្ថានសិក្សានានាឱ្យបានកាន់ពេញលេញ និងមានប្រសិទ្ធិភាព ព្រមទាំងការត្រៀមខ្លួនសម្រាប់ការៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦។

គួរបញ្ជាក់ថា នៅឆ្នាំ២០២៦ នៅខាមុខនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី ខណៈដែលកម្ពុជា បានដាក់ជាបេក្ខជនរួចហើយ ព្រមទាំងទទួលបានការគាំទ្រពីប្រធានាធិបតីបារាំងថែមទៀតផង។ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វ្រង់កូហ្វូនីនីមានមិនច្រើននោះទេ ពោលគឺមាន កម្ពុជា ឡាវ និងវៀតណាម ហើយក្នុងនោះកម្ពុជានៅសកម្មជាងគេ ខណៈកម្ពុជាក៏នៅតែបន្តពង្រីកបន្ថែមទៀតផងដែរ ជាពិសេសទៅលើទំនាក់ទំនងផ្នែកសន្តិសុខ ទំនាក់ទំនងផ្នែកកាទូត វប្បធម៌ សំដៅទៅលើការលើកកម្ពស់នៃឱកាស និងទំនាក់ទំនងរវាងប្រទេស និងប្រទេស៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


