ព័ត៌មានជាតិ
ក្រសួងការងារ ហាមមិនឲ្យពលករខ្មែរ ឆ្លងដែនខុសច្បាប់ ចូលមកប្រទេសកម្ពុជាឡើយ
ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានហាមប្រាមមិនឲ្យពលករខ្មែរ កំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ ឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ ចំពោះអាយុជីវិតផ្ទាល់ខ្លួននិងការនាំជំងឺឆ្លងចូលមកប្រទេសកម្ពុជាទៀតផង។

ការហាមប្រាមនេះ ធ្វើឡើងយោងទៅតាមអនុសាសន៍សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ និងអនុក្រឹត្យចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥ ស្ដីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺ នៅតាមច្រកចេញចូល។
យោងតាមសេចក្តីជូនដំណឹងស្ដីពីការផាកពិន័យ ចំពោះបងប្អូនពលករកម្ពុជា ដែលគេចវេះមិនបានធ្វើចត្តាឡីស័កត្រឹមត្រូវ តាមវិធានការសុខាភិបាលចុះថ្ងៃទី១៥កុម្ភៈនេះថា ដើម្បីថែរក្សាសុវត្ថិភាពសុខភាពសាធារណៈនិងទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាពិសេសចំពោះសុខភាពរបស់បងប្អូនពលករ និងក្រុមគ្រួសារផ្ទាល់ក្រសួងការងារណែនាំដល់បងប្អូនពលករទាំងអស់ មិនត្រូវលួចឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជាឡើយ ដែលអាចមានហានិភ័យខ្ពស់ ចំពោះអាយុជីវិតផ្ទាល់ខ្លួននិងការនាំជំងឺឆ្លងចូលមកប្រទេសកម្ពុជា។

ជាងនេះទៀត ក្នុងករណីត្រូវចូលមកប្រទេសកម្ពុជា ត្រូវអនុវត្តការធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ តាមវិធានការសុខាភិបាល ដោយមិនត្រូវគេចវេះជាដាច់ខាត។ ករណីគេចវេះមិនព្រមធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវនឹងត្រូវទទួលរងការផាកពិន័យចំនួន ១លានរៀលឬច្រើនជាងនេះនឹងទទួលទោសព្រហ្មទណ្ឌដូចមានចែង ក្នុងច្បាប់និងបទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមាន។


ជាមួយគ្នានេះដែរ ក្រសួងបានណែនាំឲ្យពលករធ្វើការសហការផ្ដល់ព័ត៌មានដល់ស្ថានទូតឬអាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតពាក់ព័ន្ធនឹងមេខ្យល់ដែលសន្យានាំបងប្អូនពលករឆ្លងដែនចេញចូលខុសច្បាប់ប្រទេសកម្ពុជា។ តាមសារពិសេសរបស់សម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងថា គិតត្រឹមយប់មិញនេះ មានពលករខ្មែរមកពីប្រទេសថៃចូលមកកម្ពុជា បានធ្វើចត្តាឡីស័កចំនួន៣៥៦៦៥នាក់ ក្នុងនោះ១១៨៥៧នាក់ កំពុងធ្វើចត្តាឡីស័ក នៅតាមខេត្តចំនួន៧នៅជាប់ព្រំដែនកម្ពុជា ថៃ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លោកស្នងការខេត្តនិងមន្ត្រីពាក់ព័ន្ធចុះសួរសុខទុក្ខពលករមកពីប្រទេសថៃដែលកំពុងធ្វើចត្តាឡីស័ក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


