ព័ត៌មានជាតិ
ព្រះអង្គ ប៉ោ សុខឿន ត្រូវបានតែងតាំងជាព្រះអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសព្រះអង្គ ប៉ុក ចំរើន ដែលលាចាកសិក្ខាបទក្រោយផ្ទុះរឿងអាស្រូវ
មន្ត្រីសង្ឃខេត្តបន្ទាយមានជ័យ សហការជាមួយប្រធានមន្ទីរធម្មការ និងសាសនាខេត្ត នៅព្រឹកថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០២៤បានបើកកិច្ចប្រជុំជ្រើសតាំងព្រះអង្គ ប៉ោ សុខឿន ព្រះចៅអធិការវត្តកូនដំរី ជាព្រះគ្រូអនុគណក្រុងប៉ោយប៉ែតថ្មី ជំនួសអន្ទិត ប៉ុក ចំរើន អតីតអនុគណក្រុងប៉ោយប៉ែត ដែលបានលាចាកសិក្ខាបទ បន្ទាប់ពីបែកធ្លាយរឿងអាស្រូវស្រ្តីម្នាក់ប្តឹងពីបទរំលោភសេពសន្ថវៈ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យបានប្រាប់សារព័ត៌មានថា កិច្ចប្រជុំជ្រើសរើស និងតែងតាំងព្រះមន្ត្រីសាលាក្រុងប៉ោយប៉ែតនៅថ្ងៃនេះមានសារៈសំខាន់សម្រាប់ធ្វើការដឹកនាំគ្រប់គ្រងបន្តទៀត ព្រោះថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវការវត្តមាន និងការចូលរួមទាំងសម្ភារៈ បញ្ញាញាណ ពីសំណាក់ព្រះតេជគុណគ្រប់ព្រះអង្គ ដើម្បីរួមគ្នាកសាងកម្ពុជាឲ្យក្លាយទៅជាសង្គមមួយគ្មានអំពើហិង្សា និងរួមចំណែកធ្វើឲ្យសង្គមជាតិយើងមានភាពរឹងមាំប្រកបដោយចំណេះដឹង មានសីលធម៌ គុណធម៌ និងសាមគ្គីគ្នា។

ព្រះវិជ័យមុនី ធុល សុធាព្រះមេគណខេត្ត បានមានសង្ឃដីកាថា ឱ្យព្រះមន្ត្រីសង្ឃនៃក្រុងប៉ោយប៉ែត ត្រូវរួបរួមគ្នារក្សានូវសុខសន្តិភាព សាមគ្គីផ្ទៃក្នុង រម្ងាប់អធិករណ៍ ដែលកើតមានឡើង ខណៈសាមគ្គីភាពគឺជាចលករនៃសន្តិភាព។
លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យមានប្រសាសន៍ដែរថា តាមរយៈការប្រកាសតែងតាំង មន្រ្តីសង្ឃថ្មីនេះ ប្រជាពលរដ្ឋដែលកាន់ពុទ្ធសាសនា ក៏ដូចជាពុទ្ធបរិស័ទ ដែលតែងតែគាំទ្រលើវិស័យពុទ្ធសាសនា សូមឲ្យអាជ្ញាធរក៏ដូចមន្ទីរជំនាញ ព្រះមេគណខេត្ត និងព្រះអនុគណក្រុង ស្រុកទាំងអស់ ធ្វើយ៉ាងណាឲ្យព្រះសង្ឃ ប្រកាន់ខ្ជាប់នូវធម៌វិន័យ ចៀសវាងការប្រកាន់បក្ខពួក បង្កអធិករណ៍ ធ្វើឲ្យប្រជាពុទ្ធបរិស័ទ បាត់បង់នូវជំនឿ ដែលជះឥទ្ធិពលអាក្រក់ដល់ព្រះពុទ្ធសាសនា៕


អត្ថបទ៖ វ៉ាន់ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


