Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​មូលដ្ឋាន​អាវុធហត្ថ​នាំ​យក​អំណោយ​ ចូលរួម​រំលែក​ទុក្ខ​គ្រួសារ​សព​កុមារ​ពីរ​នាក់ លង់ទឹកស្លាប់

បានផុស

នៅ

លោក​វរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌមានជ័យ បាន​ចាត់​ក្រុមការងារ​នាំយក​អំណោយ​ចូលរួម រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ ដល់​ក្រុមគ្រួសារ​សព​កុមារ​ពីរ​នាក់​បងប្អូន​បង្កើត​ស្លាប់​ដោយ​លង់ទឹក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សព​ក្មេងរងគ្រោះ​ទាំងពីរ ​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ តាម​ប្រពៃណី នៅ​វត្ត​សន្សំ​កុសល ស្ថិតនៅក្នុង​ក្រុមទី​១ ភូមិ​សន្សំ​កុសល់​២ សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​នា​រសៀល​ថ្ងៃទី​១៥ ខែកុម្ភៈ ​ឆ្នាំ​២០២១​។ មន្ត្រី​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​ទី​១ ឈ្មោះ សៀន រ៉ូ​ហ្សា ភេទ​ស្រី អាយុ​១២​ឆ្នាំ, ទី​២.​ជនរងគ្រោះ ឈ្មោះ សៀន ដេវីត ភេទ​ប្រុស អាយុ​៩​ឆ្នាំ ។

​ប្រភព​បន្តថា ស្ថិតក្នុង​ស្ថានភាព​ដ៏​សោកសង្រេង​នេះ ដោយ​ឃើញ​ពី​ទុក្ខលំបាក​របស់​ក្រុមគ្រួសារ ក្រុមការងារ បាន​នាំ​យក​ថវិកា​ចំនួន ៣០​ម៉ឺន​រៀល​, អង្ករ​ចំនួន​០២​បាវ, ទឹកក្រូច​ចំនួន​០២​កេស​, ទឹកស៊ីអ៊ីវ​ចំនួន​០១​យួរ​, ទឹកត្រី​ចំនួន​០១​យួរ​, ទឹកបរិសុទ្ធ​ចំនួន ០១​កេស ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់​គ្រួសារ​សព និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បាន​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម