Connect with us

ព័ត៌មានជាតិ

ចូលឆ្នាំ​ចិន​៣​ថ្ងៃ ​មាន​ភ្ញៀវទេសចរ​ជាង​៨​ម៉ឺន​នាក់ ​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​

បានផុស

នៅ

នៅក្នុង​រយៈពេល​៣​ថ្ងៃ​ ពោល​គឺ​ចាប់ពី​ថ្ងៃទី​១២ ដល់​១៤ ខែកុម្ភៈ ​ឆ្នាំ​២០២១​មាន​ភ្ញៀវទេសចរ​បាន​ទៅ​សម្រាក​កម្សាន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន -​វៀតណាម​នៅ​ខេត្ត​ព្រះសីហនុ​ជាង​៨​ម៉ឺន​នាក់​កើនឡើង​ជាង​២៥​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​៣​ថ្ងៃ​ដូចគ្នា​កាលពី​បុណ្យចូលឆ្នាំ​ចិន​ឆ្នាំ​២០២០​កន្លងទៅ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃា​ង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៥​កុម្ភៈ​នេះ​ថា​ភ្ញៀវទេសចរ​មក​សម្រាក​ក​ម្សា​ន្ត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន -​វៀតណាម ថ្ងៃទី​១២ ដល់​១៤ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ខេត្ត​ព្រះសីហនុ​សរុប​ប្រមាណ ៨២,០៦៤​នាក់ កើនឡើង​២៥,០៣​ភាគរយ​ក្នុងនោះ​មាន​ភ្ញៀវ​ជាតិប្រមាណ ៧៥,១៨៩​នាក់ កើនឡើង ៤៥,១២%​និង​ភ្ញៀវ​បរទេស​ប្រមាណ ៦,៨៧៥​នាក់ ថយចុះ​៥០,២៦%​។

ចំណែក​ភ្ញៀវទេសចរ​ទៅ​សម្រាក​កម្សាន្ត​តាម​បណ្តា​កោះ​នានា​សរុប​ប្រមាណ ៦,៨៩៧​នាក់ កើនឡើង​២៥,៦០% ក្នុង​នោះ​ភ្ញៀវ​ជាតិប្រមាណ​៥,០៤៦​នាក់ កើនឡើង​៧៧,៨០% ភ្ញៀវ​បរទេស​ប្រមាណ​១,៨៥១​នាក់ ថយចុះ​៣០,២២%។​ ភ្ញៀវ​កម្សាន្ត​តាម​បណ្តា​ឆ្នេរ​និង​រមណី​យ​ដ្ឋា​ន​នានា​សរុប ៦២,១៩២​នាក់ កើនឡើង ៦៨,៥៣% ក្នុងនោះ​ភ្ញៀវ​ជាតិ​៥៦,៦២៧​នាក់ កើនឡើង​៦៩,៥៤% និង​ភ្ញៀវ​បរទេស ៥,៥៦៥​នាក់ កើនឡើង​៥៨,៨៦%​។

លោក​បាន​បន្ត​ទៀត​ថា រយៈ​ពេល​៣​ថ្ងៃនេះ​ដែរ​មាន​ជើងហោះហើរ​ចុះចត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​ចំនួន​០១ ជើង ស្មើនឹង ៤៣​នាក់​ជា​ជន​ជាតិចិន​ទាំងអស់​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៩ នាទី មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៥៥ នាទី មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋបាលរាជធានីកំពុងរៀបចំតុបតែងលម្អរសោភ័ណ្ឌភាព និងរៀបចំសង្ក្រាន្តវត្តភ្នំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

Sokha Hotels

ព័ត៌មានពេញនិយម