Connect with us

ព័ត៌មានជាតិ

អ្នកនយោបាយវ័យក្មេងកម្ពុជា ១០រូប ត្រូវបានអញ្ជើញទៅទស្សនកិច្ចនៅប្រទេសជប៉ុន

បានផុស

នៅ

យុវជនកម្ពុជាចំនួន ១០រូប ដែលពាក់ព័ន្ធនឹងនយោបាយ ត្រូវបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសជប៉ុន ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ ថ្ងៃទី៧ ខែកុម្ភៈ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤។

រូបភាព៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការធ្វើទស្សនកិច្ចនេះ ជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរយុវជនរបស់ក្រសួងការបរទេសជប៉ុន ហៅថា JENESYS ២០២៣។ ដំណើរទស្សនកិច្ចលើកនេះ គឺជាកម្មវិធីលើកទី៦ ដែលមានអ្នកចូលរួមចំនួន ២រូប មកពីគណបក្សកាន់អំណាច និង៨រូប ទៀតមកពីគណបក្សប្រឆាំង។ កម្មវិធីនេះ បានដំណើរការចាប់តាំងពី ឆ្នាំ២០១៨ ដើម្បីគាំទ្រការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជា តាមរយៈការជំរុញការសន្ទនារវាងគណបក្សកាន់អំណាច គណបក្សប្រឆាំង និងអ្នកផ្សេងៗទៀត។

រូបភាព៖ តំណាង

តាមសេចក្តីប្រកាសដដែល អ្នកចូលរួមទាំង ១០រូប នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅវិមានរដ្ឋសភាជាតិ និងមានការផ្លាស់ប្តូរយោបល់ជាមួយតំណាងរាស្ត្រជប៉ុននៃក្រុមមិត្តភាពតំណាងរាស្ត្រកម្ពុជា-ជប៉ុន។ អ្នកចូលរួម ក៏នឹងអញ្ជើញទៅធ្វើទស្សនកិច្ចនៅខេត្ត គុនម៉ា (Gunma) ដើម្បីសង្កេតមើលដំណើរការបោះឆ្នោតសភាក្រុងម៉ែបាស៊ី (Maebashi) និងសិក្សាស្វែងយល់អំពីសកម្មភាពលើកស្ទួយក្រុងម៉ែបាស៊ី ផងដែរ។

ទន្ទឹមនោះ ស្ថានទូតជប៉ុន រំពឹងថា យុវជនកម្ពុជាដែលពាក់ព័ន្ធនឹងនយោបាយទាំងអស់ខាងលើ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសកម្ពុជាតាមរយៈការប្រើប្រាស់បទពិសោធន៍ និងបណ្តាញមនុស្សដែលគេទទួលបាននៅប្រទេសជប៉ុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម