ព័ត៌មានជាតិ
ទីស្ដីការគណៈរដ្ឋមន្ត្រីប្រកាសជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីចំនួន២២នាក់សម្រាប់ឆ្នាំ២០២១
ទីស្តីការគណៈរដ្ឋមន្ត្រីសូមជូនដំណឹងដល់និស្សិតនិងមន្ត្រីរាជការទាំងពីរភេទឲ្យបានជ្រាបថា សម្រាប់ឆ្នាំ២០២១នេះ ទីស្ដីការគណៈរដ្ឋមន្ត្រីនឹងប្រឡងជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មី ក្របខ័ណ្ឌ កចំនួន២២នាក់ ក្នុងនោះផ្នែកនីតិសាស្ត្រនិងរដ្ឋបាលសាធារណៈចំនួន១៧នាក់ និងផ្នែកព័ត៌មានវិទ្យាចំនួន៥នាក់ ដើម្បីបម្រើការងារក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រី។

លោកបណ្ឌិត សភាចារ្យ ហ៊ីង ថូរ៉ាស៊ី រដ្ឋលេខាធិការប្រចាំការនៃទីស្តីការគណៈរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការប្រឡង បានឲ្យដឹងក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៥កម្ភៈថា ការប្រឡងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រីសម្រាប់ឆ្នាំ២០២១នេះបេក្ខជនត្រូវមានសញ្ជាតិខ្មែរនិងមានសញ្ញាប័ត្របរិញ្ញាបត្រឡើងទៅត្រូវមានអាយុត្រឹម៣៥ឆ្នាំ ចំពោះបេក្ខជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ។ ត្រូវមានអាយុត្រឹម៤០ឆ្នាំចំពោះបេក្ខជនដែលមានសញ្ញាប័ត្រជាន់ខ្ពស់។
លោកបណ្ឌិតសាភាចារ្យបានបន្តថាចំពោះមន្ត្រីរាជការនិងបេក្ខជនដែលមានសញ្ញាប័ត្របណ្ឌិតត្រូវបានលើកលែងលក្ខខណ្ឌអាយុហើយចំពោះមន្ត្រីរាជការត្រូវមានការយល់ព្រមឲ្យផ្ទេរក្របខ័ណ្ឌពីប្រធានស្ថាប័ន។
លោកបណ្ឌិតសាភាចារ្យបានបន្តទៀតថា ចំពោះវិញ្ញាសាប្រឡងរួមមានវិញ្ញាសាទូទៅវិញ្ញាសាភាសាអង់គ្លេសនិងវិញ្ញាសាជំនាញ។

បេក្ខជនត្រូវបំពេញក្នុងលិខិតនិងដាក់ពាក្យសុំចុះឈ្មោះប្រឡងនៅនាយកដ្ឋានបុគ្គលិកនៃទីស្តីការគណៈរដ្ឋមន្ត្រីចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១។ បេក្ខជនដែលបានដាក់ពាក្យសុំចុះឈ្មោះប្រឡងកាលពីឆ្នាំ២០២០ត្រូវបានទទួលស្គាល់ជាបេក្ខជនសម្រាប់ការប្រឡងឆ្នាំ២០២១ដោយមិនតម្រូវឲ្យដាក់ពាក្យទេ ប៉ុន្តែបេក្ខជនត្រូវទៅនាយកដ្ឋានបុគ្គលិកនៃទីស្តីការគណៈរដ្ឋមន្ត្រីតាមការបរិច្ឆេទ។ ចំពោះបេក្ខជនជាជនពិការនិងស្ត្រីដែលមានសមត្ថភាពសមស្របត្រូវបានផ្ដល់អទិភាព៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ