ព័ត៌មានជាតិ
លោក វង្សី វិស្សុត ថា វគ្គបណ្តុះបណ្តាលទស្សនវិជ្ជានយោបាយ រដ្ឋបាល ច្បាប់ ឆ្លើយតបតួនាទីរបស់ទីស្តីការគណៈរដ្ឋមន្ត្រី
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីទស្សនវិជ្ជានយោបាយ រដ្ឋបាល ច្បាប់ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានចាត់ទុកវគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារសំខាន់ និងឆ្លើយតបនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់វិស័យរដ្ឋបាល និងច្បាប់។

វគ្គបណ្តុះបណ្តាលពាក់ព័ន្ធនឹងទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់ ដែលរៀបចំដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ក្រោមបទឧទ្ទេសនាមដោយលោកបណ្ឌិត សាយ បូរី ទីប្រឹក្សារាជរដ្ឋាភិបាល និងទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ ជូនដល់តំណាងក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអង្គភាពចំណុះទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់ ព្រមទាំងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាទីស្តីការគណៈរដ្ឋមន្រ្តី និស្សិតមកពីសាកលវិទ្យាល័យនានាសរុបប្រមាណជាង៤០០នាក់។

លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ បានថ្លែងដូច្នេះថា៖ «ប្រធានបទស្តីពីទស្សនវិជ្ជានយោបាយ-រដ្ឋបាល-ច្បាប់ ពិតជាមានសារសំខាន់ និងឆ្លើយតបទៅនឹងតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាសេនាធិការជូនរាជរដ្ឋាភិបាលសម្រាប់សម្របសម្រួលការងារប្រចាំថ្ងៃរបស់គណៈរដ្ឋមន្ត្រីទាំងមូល ក៏ដូចជាសម្រាប់នាយករដ្ឋមន្ត្រី ជាពិសេសលើការងារពិនិត្យ និងកែសម្រួល គោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាតិ ក្នុងវិស័យរដ្ឋបាល និងច្បាប់»។
បើតាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត វគ្គបណ្តុះបណ្តាលនេះ គឺជាលើកទី៤ ដែលក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបានរៀបចំ បន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងគោលដៅដើម្បីកសាង និងពង្រឹងសមត្ថភាពធនធានមនុស្សក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីទាំងមូល និងមន្រ្តីមកក្រសួងស្ថាប័ននានា។

តែយ៉ាងណាមិញ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកទឹកចិត្ត និងជំរុញឱ្យមានការរៀបចំវគ្គបណ្តុះបណ្តាលលើប្រធានបទសំខាន់ៗបន្ថែមទៀត ធ្វើយ៉ាងណាឱ្យការបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងមានផលិតភាពការងារខ្ពស់ ដើម្បីឆ្លើយតបនឹងសំណូមពរ និងតម្រូវការចាំបាច់របស់អង្គភាព។
លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ដែរថា ការបណ្តុះបណ្តាលនេះ មិនត្រឹមតែសម្រាប់មន្ត្រីក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្ត្រីតែមួយនោះទេ ប៉ុន្តែក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ត្រូវពង្រីក និងចែករំលែកការបណ្តុះបណ្តាលនេះដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ព្រមទាំងសិស្ស-និស្សិតផងដែរ តាមរយៈការរៀបចំផែនការបណ្ដុះបណ្ដាលប្រចាំឆ្នាំ ទាំងបណ្ដុះបណ្ដាលក្នុងប្រទេស និងបញ្ជូនមន្ត្រីទៅធ្វើទស្សនកិច្ចសិក្សានៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងឱ្យកាន់តែទូលំទូលាយ សំដៅបង្កើនផលិតភាពការងារឱ្យកាន់តែប្រសើរជាងមុន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


