ព័ត៌មានជាតិ
រដ្ឋដាក់ឲ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ ដើម្បីលុបបំបាត់ការក្លែងបន្លំ និងផ្ដល់ភាពងាយស្រួលដល់ពលរដ្ឋ
ទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី០៣ ខែកញ្ញា ប្រកាសដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក្នុងការផ្តល់សេវាសាធារណៈ សម្រាប់ផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារដែលមានដាក់បញ្ចូលនូវ QR Code ស្តង់ដា ក្នុងគោលបំណងលុបបំបាត់ ការក្លែងឯកសារសាធារណៈ បង្កើនជំនឿទុកចិត្ត និងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការធ្វើបរិវិត្តកម្មឌីជីថលសេវាសាធារណៈ។ នេះបើតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដាក់ជូនឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី អភិបាលរាជធានីខេត្ត។

ការប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលឯកសារសាធារណៈនាពេលនេះ ធ្វើឡើងក្រោយការសម្រេចដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី កាលថ្ងៃទី២៨ខែសីហា ឆ្នាំ២០២៤។
នៅក្នុងលិខិត បានឱ្យដឹងថា គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ អាចសហការជាមួយក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីរៀបចំអនុវត្តផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះក្នុងការផ្តល់សេវា សាធារណៈរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដោយត្រូវអនុវត្តតាមដំណាក់កាល និងត្រូវចាត់ចែងរៀបចំផែនការ ដាក់បញ្ចូល ឃ្យូ.អ.កូដ. (QR Code) ស្តង់ដា នៅលើឯកសាររបស់ខ្លួន ស្របតាមបែបបទនិងនីតិវិធីជាធរមាន។

ជាមួយគ្នានេះ លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានបង្គាប់ឱ្យក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ត្រូវផ្តល់ជំនួយបច្ចេកទេស ក្នុងករណីចាំបាច់ ដើម្បីធានាបាននូវប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


