ព័ត៌មានជាតិ
Update! ករណីសាច់បង្កកចំនួន៤កុងតឺន័រ ដែលត្រូវសមត្ថកិច្ចខេត្តស្វាយរៀងចាប់ គឺសុទ្ធតែជើង មាន់បង្កក
មន្ត្រីជំនាញ ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចាប់ឃាត់រថយន្តកុងតឺន័រចំនួន៤គ្រឿង ដឹកជើងមាន់បង្កក មកពីប្រទេសវៀតណាម ស្ថិតនៅលើផ្លូវជាតិលេខ១៣ ក្នុងសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង នាល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។

បើតាមប្រភពសមត្ថកិច្ច ករណីឃាត់រថយន្តកុងតឺន័រដឹកជើងមាន់បង្កកចំនួន៤កុងតឺន័រនេះ គឺដឹកពីក្រុងបាវិត រហូតដល់ទឹកដីនៃភូមិសាស្ត្រក្រុងស្វាយរៀង រួចបត់ស្តាំឆ្ពោះទៅទិសខាងជើង លើផ្លូវជាតិលេខ១៣ លុះមកដល់ចំណុចសង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ទើបសមត្ថកិច្ចជំនាញឃាត់សួរនាំ។ ក្រោយពីមន្ត្រីជំនាញ ឃាត់រថយន្តកុងតឺន័រទាំង៤គ្រឿងនេះ និងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានសម្រេចបើកទូរកុងតឺន័រ ដោយបានរកឃើង ជើងមាន់បង្កកជាច្រើនពាន់កេះ។

ពាក់ព័ន្ធនឹងករណីនេះ លោក ហៀង ដារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប ) ខេត្តស្វាយរៀង មិនបានឆ្លើយតបនឹងសារព័ត៌មានទេ ដោយចាំបន្តនីតិវិធីនៅថ្ងៃស្អែកទៀត។
បើតាមបុរសម្នាក់ បានចេញមុខមកប្រាប់ថា ជាម្ចាស់រថយន្ត ហើយបានបញ្ជាក់ថា ទំនិញទាំងនេះ ដឹកពីវៀតណាម តាមច្រកទ្វារព្រំដែនបាវិត ហើយអះអាងថា ក្រុមហ៊ុនមានច្បាប់ត្រឹមត្រូវ ហើយខាងក្រុមហ៊ុន កំពុងតែយកឯកសារមកបង្ហាញសមត្ថកិច្ចជំនាញ ប៉ុន្តែមិនឃើញយកឯកសារមកបង្ហាញសមត្ថកិច្ចនោះឡើយសោះ ពោល គឺ ពុំទាន់មានខាងក្រុមហ៊ុន ឬតំណាងក្រុមហ៊ុនណាម្នាក់ចូលយកឯកសារពាក់ព័ន្ធបង្ហាញនោះទេ។

ចំណែក តៃកុងរថយន្តកុងតឺន័រទាំង៤នាក់ និងបុរសម្នាក់ ដែលអះអាងថា ជាម្ចាស់រថយន្តកុងតឺន័រទាំង៤គ្រឿង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ព្រមទាំងរថយន្តយកទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

ដោយ:ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


