ព័ត៌មានជាតិ
ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ករណីជួញដូរគ្រឿងញៀន
កម្លាំងជំនាញសហការជាមួយកម្លាំងសណ្ដាប់ធ្នាប់ចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីវេលាម៉ោង២៣និង០០នាទីយប់ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ង្វៀង យ៊ាងឌឺក ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារៈចាប់យករួមមាន ក្រាមសថ្លាជាគ្រឿងញៀនចំនួន០១កញ្ចប់ថង់ធំល្មម និង០៣កញ្ចប់ថង់តូច។ ម៉ូតូម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១BU.៧៥៨៤ចំនួន០១គ្រឿង និង ទូរស័ព្ទដៃoppoពណ៍ខ្មៅ ចំនួន០១គ្រឿង។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងនគរបាលចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង និងគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ដោយមានការសង្ស័យកម្លាំងក៏បានហៅឲ្យឈប់ធ្វើការត្រួតពិនិត្យឆែកឆេររកឃើញសម្ភារៈដែលដូចបានរៀបរាប់ខាងលើ ភ្លាមនោះកម្លាំងក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកធ្វើតេស្តស្វែងរកសារធាតុញៀននៅក្នុងទឹកនោម។ ជាលទ្ធផលវិជ្ឋមាន(មានសារធាតុញៀនក្នុងទឹកនោម)។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានបញ្ជូនមកអធិការដ្ឋានអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរួមទាំងវត្ថុតាងយកមកធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ឧត្តរ៉ា

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា