កីឡា
លោក Munoz ដាក់គោលដៅបង្កើតកំណត់ត្រាឈ្នះដំបូងនៅដីភ្នំពេញក្រោន
លោកគ្រូ Pep Munoz មិនទាន់ស្គាល់ជ័យជម្នះទេក្នុងការដឹកនាំក្រុមព្រះខ័នរាជស្វាយរៀងទៅលេងនៅទឹកដីរបស់ក្លិបភ្នំពេញក្រោន មុនពេលត្រូវប៉ះគ្នាលើកទី៧ក្រោមការដឹកនាំរបស់លោកក្នុងលីគកម្ពុជា។

ភ្នំពេញក្រោន ត្រូវបើកទ្វារទទួល ព្រះខ័នរាជស្វាយរៀង វេលាម៉ោង៦ល្ងាច ថ្ងៃសៅរ៍ ទី៥ ខែមេសា ឆ្នាំ២០២៥ សម្រាប់ការប្រកួតជើងទី១ វគ្គ៦ក្រុមកំពូលចុងក្រោយនៃខេមបូឌានព្រីមៀរលីគរ។ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានក្លាយជាឧបសគ្គធំសម្រាប់លោកគ្រូ Oleg Staryinskyi គិតចាប់តាំងពីលោកចូលមកដឹកនាំព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០២៣។ លោកបានដឹកនាំយកឈ្នះ ភ្នំពេញក្រោន ដើម្បីក្រសោបបានជើងឯកលីគកំពូលកម្ពុជា ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងពានខេមបូឌានស៊ុបភើខាប់។
ទោះបីជាយ៉ាងណា ក្នុងការប្រកួតវគ្គសន្សំពិន្ទុនៅទឹកដីរបស់ភ្នំពេញក្រោន លោក Pep Munoz មិនទាន់ស្គាល់រសជាតិជ័យជម្នះឡើយ។ ជួបគ្នា៣លើកនៅកីឡដ្ឋានស្មាត អអេសអិន ព្រះខ័នរាជស្វាយរៀង ចាញ់១ និងស្មើ២ ប៉ុន្តែគិតសរុប៦លើកទាំងក្នុងដី និងក្រៅដីសម្រាប់ការប្រកួតក្នុងលីគ ភ្នំពេញក្រោន ឈ្នះ ព្រះខ័នរាជ្វាយរៀង តែ១ដងគត់ ខណៈស្មើ២លើក និងចាញ់៣លើក។

ក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតនៅថ្ងៃស្អែកនេះ លោក Pep Munoz បានលើកឡើងថា ៖«ពេលភ្នំពេញក្រោន លេងនៅទឹកដីរបស់យើងកាលពីដើមរដូវកាលនេះ ពួកគេមានកំណត់ត្រាអត់ទាន់ចាញ់ទេ។ ពេលនោះភ្នំពេញក្រោនមានប្រៀបថែមទៀតគឺមាន៤ពិន្ទុនាំមុខយើងដែលធ្វើឲ្យយើងមានសម្ពាធ»។
លោកបន្តថា ៖«សម្រាប់ការប្រកួតស្អែកនេះ យើងមាន១ពិន្ទុលើភ្នំពេញក្រោន។ សម្រាប់ខ្ញុំមានរយៈពេល១ឆ្នាំកន្លះហើយគឺអត់ទាន់ឈ្នះភ្នំពេញក្រោននៅក្នុងដីរបស់ភ្នំពេញក្រោនទេ ដូច្នេះខ្ញុំចង់បង្កើតកំណត់ត្រាឈ្នះនៅភ្នំពេញក្រោនជាលើកដំបូង។ អ្វីដែលសំខាន់សម្រាប់ខ្ញុំមិនត្រឹមតែចង់ឈ្នះប៉ុណ្ណោះទេ ប៉ុន្តែយើងមកទីនេះគឺចង់ផ្តល់នូវការប្រកួតមួយដ៍ល្អ ដោយបង្ហាញពីឆន្ទៈ និងមហិច្ឆតារបស់យើងឲ្យបានល្អនៅទីនេះ»។

លទ្ធផលជួបគ្នា៦លើកក្នុងលីគ
- ព្រះខ័នរាជស្វាយរៀង ៣-១ ភ្នំពេញក្រោន ថ្ងៃទី២៦ មករា ២០២៥
- ភ្នំពេញក្រោន ៤-៣ ព្រះខ័នរាជស្វាយរៀង ថ្ងៃទី២០ តុលា ២០២៤
- ភ្នំពេញក្រោន ១-១ ព្រះខ័នរាជស្វាយរៀង ថ្ងៃទី១២ ខែឧសភា ២០២៤
- ព្រះខ័នរាជស្វាយរៀង ៣-២ ភ្នំពេញក្រោន ថ្ងៃទី៤ កុម្ភៈ ២០២៤
- ភ្នំពេញក្រោន ០-០ ព្រះខ័នរាជស្វាយរៀង ថ្ងៃទី២៥ វិច្ឆិកា ២០២៣
- ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន ថ្ងៃទី១១ សីហា ២០២៣

៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរ៖
ព្រះខ័នរាជស្វាយរៀង
- បឹងកេត (នៅអូឡាំពិក ថ្ងៃទី២០ មេសា)
- អង្គរថាយហ្គឺរ (នៅស្វាយរៀង ថ្ងៃទី២៧ មេសា)
- វិសាខា (នៅព្រីនស៍ ថ្ងៃទី៣ ឧសភា)
- ណាហ្គាវើលដ៍ (នៅស្វាយរៀង ថ្ងៃទី១០ ឧសភា)
- ភ្នំពេញក្រោន (នៅស្វាយរៀង ថ្ងៃទី១៨ ឧសភា)

ភ្នំពេញក្រោន
- វិសាខា (នៅភ្នំពេញក្រោន ថ្ងៃទី១៩ មេសា)
- បឹងកេត (នៅអូឡាំពិក ថ្ងៃទី២៧ មេសា)
- ណាហ្គាវើលដ៍ (នៅខេត្តកំពង់ស្ពឺ ថ្ងៃទី៤ ឧសភា)
- អង្គរថាយហ្គឺរ (នៅខេត្តសៀមរាប ថ្ងៃទី១១ ឧសភា)
- ព្រះខ័នរាជស្វាយរៀង (នៅខេត្តស្វាយរៀង ថ្ងៃទី១៨ ឧសភា)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


