ព័ត៌មានអន្ដរជាតិ
អាជ្ញាធរថៃប្រកាស បញ្ចប់ស្ថានភាពមហន្តរាយ នៅបាងកក លើកលែងតែតំបន់អគារដួលរលំ
មជ្ឈមណ្ឌលបញ្ជាការបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយរបស់រដ្ឋបាលក្រុងបាងកក (BMA) បានចេញសេចក្តីប្រកាសផ្លូវការមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ថា ស្ថានភាពគ្រោះមហន្តរាយនៅក្នុងតំបន់ទីក្រុងដែលបណ្តាលមកពីការរញ្ជួយដីនៅពេលនេះបានបញ្ចប់ហើយ លើកលែងតែតំបន់អគារដែលដួលរលំមួយប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៤ខែមេសានេះ។

សេចក្តីប្រកាសរបស់ BMA បានឲ្យដឹងថា តំបន់ទាំងអស់នៅក្នុងទីក្រុងលែងជាតំបន់ប្រឈមហានិភ័យគ្រោះមហន្តរាយទៀតហើយ លើកលែងតែតំបន់ជុំវិញការដ្ឋានសាងសង់អគារការិយាល័យសវនកម្មរដ្ឋថ្មី (SAO) នៅលើផ្លូវ Kamphaeng Phet 2 ខណ្ឌ Chatuchak ប៉ុណ្ណោះ។
BMA បានបញ្ជាក់ថា ទោះបីជាស្ថានភាពគ្រោះមហន្តរាយទាំងមូលនៅទីក្រុងបាងកកបានវិលមករកភាពប្រក្រតីវិញក៏ដោយ ក៏ប្រតិបត្តិការរុករក និងជួយសង្គ្រោះនៅតែបន្តនៅអគារដែលបានដួលរលំ។ មន្ត្រីមកពីភ្នាក់ងារផ្សេងៗ រួមទាំងអ្នកជួយសង្គ្រោះ វិស្វករសំណង់ និងក្រុមពេទ្យ កំពុងបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដោយប្រើឧបករណ៍ទំនើប និងបច្ចេកវិទ្យា ដើម្បីកាត់បន្ថយហានិភ័យដល់បុគ្គលិកដែលពាក់ព័ន្ធ។

មកដល់ពេលនេះតំបន់ប្រតិបត្តិការត្រូវបានបែងចែកទៅជាតំបន់ ដោយមានក្រុមការងារចល័តដើម្បីស្វែងរកអ្នកដែលនៅតែអាចជាប់នៅខាងក្នុង។ យន្តហោះគ្មានមនុស្សបើកកំពុងត្រូវបានប្រើប្រាស់ដើម្បីវាស់ស្ទង់ពីខាងលើ ហើយឧបករណ៍ពិសេសកំពុងត្រូវបានប្រើប្រាស់ដើម្បីស្វែងរកសញ្ញាជីវិត។ បន្ថែមពីលើនេះ ក្រុមអ្នកជំនាញដែលមានឯកទេសក្នុងប្រតិបត្តិការជួយសង្គ្រោះនៅតំបន់បាក់ស្រុត ក៏ត្រូវបានដាក់ពង្រាយដើម្បីជួយក្នុងបេសកកម្មនេះផងដែរ។
BMA ក៏បានជំរុញឱ្យសាធារណជនកុំចូលទៅជិតការដ្ឋានសំណង់ ដើម្បីធានាសុវត្ថិភាព និងជៀសវាងការរំខានដល់ការងាររបស់ក្រុមជួយសង្គ្រោះ។ សាធារណជនក៏ត្រូវបានណែនាំឲ្យតាមដានព័ត៌មានថ្មីៗពីអាជ្ញាធរពាក់ព័ន្ធឲ្យបានដិតដល់ និងប្រកាន់ខ្ជាប់នូវការណែនាំផ្លូវការ ខណៈបុគ្គលដែលរងផលប៉ះពាល់អាចទាក់ទងភ្នាក់ងារសម្រាប់ជំនួយ។
សូមបញ្ជាក់ថាគ្រោះរញ្ជួយដីកម្រិត៧.៧រ៉ិចទ័របានវាយប្រហារប្រទេសមីយ៉ាន់ម៉ានិងប្រទេសថៃកាលពីថ្ងៃទី២៨ខែមីនា បណ្ដាលឲ្យអគារ ៣៣ជាន់ កំពុងសាងសង់ក្នុងប្រទេសថៃបាក់រលំសង្កត់កម្មករជាច្រើននាក់។ មកដល់ពេលនេះមានអ្នកស្លាប់ ២២នាក់របួស៣៥នាក់ ភាគច្រើនដោយសារអគារកំពុងសាងសង់ដែលបាក់រលំ ខណៈនៅប្រទេសមីយ៉ាន់ម៉ាអ្នកស្លាប់បានកើនដល់ជិត៤ពាន់នាក់និងរាប់រយនាក់ទៀតនៅតែជាប់ក្រោមគំនរបាក់បែកនៅឡើយ៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ