ផ្លូវការ​ ! អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​​លម្អិត​បន្ថែម​ជុំ​វិញពាក្យ​​ចចាមអារ៉ាម​បើក​​វេប​សាយ​​ TVFB ​​​ឡើង​វិញ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ផ្លូវការ​ ! អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​​លម្អិត​បន្ថែម​ជុំ​វិញពាក្យ​​ចចាមអារ៉ាម​បើក​​វេប​សាយ​​ TVFB ​​​ឡើង​វិញ

Published

on

លោក សុវណ្ណ រិទ្ធី អតីតចាងហ្វាង TVFB បានស្នើសុំបើកគេហទំព័រសារព័ត៌មានថ្មីមួយទៀត ដោយ​ដាក់ឈ្មោះ ស្រដៀងទៅនឹងឈ្មោះស្ថាប័នចាស់ថា St-tvsb ដែលជាឈ្មោះវេបសាយថ្មី ឈរឈ្មោះ ដោយម្តាយរបស់លោក។

លោក ផុស សុវណ្ណ អ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងប្រាប់កម្ពុជាថ្មីថា ក្រសួងបានអនុញ្ញាតឲ្យបើកគេហទំព័រព័ត៌មានថ្មី ស្រដៀងទៅនឹងឈ្មោះមុន គឺ st-tvfb.com ប៉ុន្តែអគ្គនាយកមិនមែនជា សុវណ្ណ រិទ្ធីនោះទេ តែជាម្តាយរបស់លោក។

លោក សុវណ្ណ រិទ្ធី ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃទី​ ៥ ដើមខែតុលា ឆ្នាំមុន បន្ទាប់ពីតុលាការកាត់ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះ ប៉ុន្តែតម្រូវឲ្យអនុវត្តចំនួន ៥ ខែ និង២៨ ថ្ងៃចំណែក​ទោស​នៅ​សល់​ត្រូវ​ព្យួរ​ធម្មតា ក្រោម​បទ​ចោទ «ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

លោក​ត្រូវ​បាន​សមត្ថកិច្ច ចាប់​ខ្លួននៅ​ថ្ងៃ​ទី៧ ខែមេសា ឆ្នាំ២០២០ ក្រោម​បទល្មើស​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ជាអាទិ៍ តាម​មាត្រ ៤៩៥ ពាក់ព័ន្ធ​នឹង​ការសរសេរ​លើ​ហ្វេ​ស​ប៊ុ​កដោយ​ស្រង់​ពាក្យសម្តី​សម្ដេច ហ៊ុន សែន ដែល​បាន​និយាយថា «​បើ​អ្នករត់ម៉ូតូឌុប​ក្ស័យធន លក់​ម៉ូតូ​ចាយ​សិន​ទៅ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​ជួយ​នោះទេ​»​។​

ក្រោយ​ការ​ចាប់​ខ្លួន​លោក ​សុវណ្ណ រិទ្ធី រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បាន​សម្រេច​លុប​ចោល​អាជ្ញាប័ណ្ណ​ព័ត៌មាន​របស់​លោក ​ដោយ ​មិន​អនុញ្ញាត​ឲ្យ​គេហទំព័រ និង​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ឈ្មោះ ធី.វី.អេហ្វ.ប៊ី TVFB ​បើក​ដំណើរ​ការ​ត​ទៅ​ទៀត៕

អត្ថបទ៖ ឡេង ដេត

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៏17 mins ago

គោយន្ត​កែច្នៃ​ជ្រុល​ទៅបុក​ម៉ូតូ​ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង ៤​នាក់​ទៀត​របួសធ្ងន់​ស្រាល​

ព័ត៌មានជាតិ1 hour ago

អ្នក​ភ្នំពេញ​រស់នៅ​តំបន់​ផ្ទុះ​កូ​វីដ​១៩​ចង់ទៅ​ខេត្តកោះកុង​ត្រូវយក​សំណាក​និង​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​សិន

ព័ត៌មានជាតិ2 hours ago

លោក ជិន ម៉ា​លីន ពន្យល់​៣​ចំណុច​អំពី​ទិដ្ឋភាព​ច្បាប់ និង​នីតិវិធីតុលាការ ពាក់ព័ន្ធ​ព្រឹត្តិការ​ណ៏​៩ វិច្ឆិកា​

ព័ត៌មានជាតិ2 hours ago

រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ជាង​១៥០​នាក់​ជាមួយ​ជនជាតិ​ចិន​២​នាក់ ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង

ព័ត៌មានជាតិ3 hours ago

ចាប់ពិន័យបុរស​ពីរ​នាក់ នៅខេត្ត​​ព្រះសីហនុ​ម្នាក់២លាន​រៀល​ ដោយសារបំពានវិធាន​ការ​ចត្តាឡីស័ក

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services