Connect with us

ព័ត៌មានជាតិ

អាវុធហត្ថ​អំពាវនាវ​ដល់​មហាជន​ដែល​ស្គាល់​មុខសញ្ញា​ក្រុម​ឃាតករ​ ដែល​បាញ់សម្លាប់​មនុស្ស​៣​នាក់​ថ្ងៃសែនចូលឆ្នាំចិន មេត្តា​សហការ​ផ្តល់ព័ត៌​មាន

បានផុស

នៅ

ភ្នំពេញ ៖ ​សម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​ បាន​ចេញ​សេចក្តីអំពាវនាវ​ចុងក្រោយ នា​ល្ងាច​ថ្ងៃទី​១៧ កុម្ភៈ​នេះ​ស្តី​ពី​ករណី​ឃាតកម្ម​កាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២១ នៅ​ចំណុច​មុខ​ហាង​លក់​ទូរ​សព្ទ​ពន្លក​ថ្មី ក្នុង​បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​១ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដល់​មហាជន​ដែល​ស្គាល់មុខ​សញ្ញា​ក្រុម​ឃាតករ ​ដែល​បាញ់សម្លាប់​ម​នុស្ស​៣​នាក់ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​សូម​មេត្តា​សហការ​ផ្ត​ល់ព័​ត៌​មាន​ផង​ដោយ​សមត្ថ​កិច្ចធានា​ទាំងស្រុង​ពី​សុវត្ថិភាព​និង​ការសម្ងាត់​ជូន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម​ត្ថ​កិច្ច​អាវុធហត្ថ​រាជធានី​បាន​បាន​ថ្លែង​ថា ដោយ​យោង​ទៅលើ​ឃ្លី​ប​វីដេអូ ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​បណ្តាញ​សង្គម សមត្ថកិច្ច​ក្តាប់បាន មុខសញ្ញា​បណ្តើរៗ​ហើយ ក្នុង​នោះ​ឃើញថា​មានតែ​ជនល្មើស​ដៃដល់​ម្នាក់​គត់​ដែល​ឃោរឃៅ មិនអាច​លើកលែង​បាន រីឯ​បក្ខពួក​ផ្សេងទៀត មានការ​ពាក់ព័ន្ធ​ស្រាល ហើយ​ម្ចាស់​កាំ​ភ្លើង ក៏​ឃើញថា​ មិនបាន​ចូលរួម​វាយតប់​ជាមួយ​គេ និង​បាន​ព្យាយាម​រារាំង​ជន​ដៃដល់ មក​ទាញ​ដណ្តើម​កាំភ្លើង​ផងដែរ​។

ដូច្នេះ​ដើម្បី​ជៀសវាង​ការ​ផ្តន្ទាទោស​ធ្ងន់ធ្ងរ សមត្ថកិច្ច​សូម​អំពាវនាវ​ជា​លើកចុងក្រោយ ចំពោះ​អ្នក​ដែល បាន​ចូលរួម​ធ្វើ​សកម្មភាព​ជាមួយ​ជន​ដៃដល់ សូម​ចេញមុខ​សារភាព នោះ​នឹង​ទទួល​បានការ សម្រាលទោស​ពី​ច្បាប់​។

​ចំពោះ​សាធារណជន​ទាំងឡាយ​ណា ដែល​បានឃើញ ​ឬ​ស្គាល់ ​ឬ​មាន​ដំណឹង​របស់​ជនសង្ស័យ សូម​រាយការណ៍ មកកាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ទូរស័ព្ទ​លេខ​៖ ទី​១. 012 383 383 ទី​២. 012 66 77 98 .​ទី​3 . 017 81 81 71 ។

សូម​រាយការណ៍​ទៅកាន់​សមត្ថកិច្ច​ ដែល​នៅ​ជិត​លោកអ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការសម្ងាត់​ជូន​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម