អាជ្ញាធរភ្នំពេញ បង្កើនសកម្មភាព​ស្ដារប្រឡាយនៅតំបន់ជាយក្រុងមុនរដូវវស្សាមកដល់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អាជ្ញាធរភ្នំពេញ បង្កើនសកម្មភាព​ស្ដារប្រឡាយនៅតំបន់ជាយក្រុងមុនរដូវវស្សាមកដល់

Published

on

អាជ្ញាធររាជធានីភ្នំពេញ បានបង្កើនសកម្មភាពការងារស្ដារប្រឡាយនៅតំបន់ជាយក្រុងស្ថិតនៅក្នុងខណ្ឌទាំង ៤ នៃរាជធានីភ្នំពេញ ដើម្បីបើកមុខទឹកឲ្យហូរមុនពេលរដូវវស្សាចូលមកដល់។

នៅថ្ងៃទី ១៨ ខែកុម្ភៈ នេះលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលស្ថានភាពស្ដារប្រឡាយទួលពង្រទំហំ ៨ ម៉ែត្រ និងតួប្រឡាយស្ថានីយលូប្រាំ ដើម្បីជំរុញការងារស្ដារប្រឡាយឲ្យបានទាន់ពេលវេលា នឹងបើកផ្លូវទឹកឲ្យហូរបានលឿន កាត់បន្ថយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនៅក្នុងខណ្ឌចំនួន ៤ នៅជាយក្រុង មុនពេលរដូវវស្សាចូលមកដល់។

លោក ឃួង ស្រេង បានចុះពិនិត្យទីតាំង សកម្មភាពកាយបើកមុខទឹកមានដូចជា ប្រឡាយទួលពង្រ១ សង្កាត់ចោម​ចៅទី១ ខណ្ឌពោធិ៍សែនជ័យ ប្រឡាយភូមិម័រ ខណ្ឌដង្កោ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យនិងការពិនិត្យមើលស្ថានីយបូមទឹកលូ៥ជាដើម។
លោកឃួង ស្រេងបានមានប្រសាសន៍ថា ប្រឡាយទាំងប៉ុន្មានខាងលើនេះ ជាប្រឡាយមេ ដែលមានសារៈសំខាន់បំផុតក្នុងការរំដោះ ទឹកពីផ្លូវជាតិលេខ៤ ខណ្ឌកំបូល ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោនិងខណ្ឌមានជ័យ។

លោកបន្តទៀតថា ការស្ដារប្រឡាយខាងលើនេះបានធ្វើឲ្យប៉ះពាល់ដីកម្មសិទ្ធិឯកជនរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួន ហើយបងប្អូនប្រជាពលរដ្ឋក៏បានចូលរួមបរិច្ចាគដីដែលជាកម្មសិទ្ធិរបស់ខ្លួននោះជូនមកអោយរដ្ឋបាលរាជធានីភ្នំពេញផងដែរ ។

លោកពិតជាអរគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមបរិច្ចាគដីដែលមានទំហំរហូតដល់២ម៉ែត្រនិងមាន
បណ្ដោយរហូតដល់៥០០ម៉ែត្រ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញមានលទ្ធភាពស្ដារប្រឡាយនេះអោយបានធំរហូតដល់ ៨ម៉ែត្រទៅតាមគម្រោង។

លោកឃួង ស្រេង ក៏បានអំពីនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញដើម្បីស្ដារប្រឡាយទាំងនេះឱ្យបានលឿននិងធំទូលាយ។


លោកបានបញ្ជាក់ផងដែរថា ចំពោះប្រឡាយដែលមានស្រាប់ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានរំលោភ ដោយ​សាងសង់ផ្ទះនៅលើតួប្រឡាយតែម្តង។

បញ្ហានេះលោកសំណូមពរឲ្យបងប្អូនប្រជាពរដ្ឋរុះរើសំណង់នោះចេញពីតួប្រឡាយ ដើម្បីឲ្យក្រុមការងារមានលទ្ធភាព ស្ដារប្រឡាយដោះទឹកនេះអោយបានលឿនទៅតាមគម្រោងដែលបានគ្រោងទុក៕

អត្ថបទ៖ ស្រីរ័ត្ន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ3 hours ago

ក្រសួង​សុខាភិបាល​ផ្អាក​ការ​ចាក់​វ៉ាក់សាំង AstraZeneca​ ជូន​ពលរដ្ឋ​អាយុ៦០ឆ្នាំ​បណ្តោះអាសន្ន​ ដើម្បី​សម្រួល​មក​ចាក់​តាម​ថ្ងៃ​វិញ

ព័ត៌មានជាតិ7 hours ago

ថ្ងៃនេះ​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​៤០០នាក់ ជាមួយ​ជនជាតិចិន​ដែល​ឆ្លង​កូ​វីដ​១៩​នៅ​ខេត្តកោះកុង​

ព័ត៌មានជាតិ7 hours ago

ពលរដ្ឋ​ផ្អើល​នាំគ្នា​ទៅ​មើល​បាតុភូត​ចម្លែក​ទឹកធ្លាក់​ពីលើ​មែកឈើ​មិន​ឈប់​នៅ​វត្ត​ត្បូង​

ព័ត៌មានជាតិ8 hours ago

លោក ហ៊ុន ម៉ា​ណែ​ត ចុះ​ត្រួត​ពិនិត្យ​សកម្មភាព​ហ្វឹកហ្វឺន​កង​កម្លាំង​ត្រៀម​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

ព័ត៌មានជាតិ8 hours ago

មកលេង​ផ្ទះ​២​ថ្ងៃ​នៅ​តាកែវ ត្រឡប់​ទៅ​កំពង់សោម​វិញ ធ្វើតេស្ត​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services