Connect with us

ព័ត៌មានជាតិ

ផែនទីបង្ហាញផ្លូវរបស់ក្រសួងការងារ ផ្ដល់ឱកាសដល់យុវជនទទួលបានការសិក្សា និងធានាថាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ដាក់​ចេញ​«​ផែនទី​បង្ហាញ​ផ្លូវ ស្តីពី​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ឆ្នាំ ២០២៣-២០៣៥» ជា​ផែនការ​យុទ្ធសាស្ត្រ ដើម្បី​ដើរ​ទន្ទឹម​នឹង​បណ្តា​ប្រទេស​រីកចម្រើន​នៅ​ក្នុង​តំបន់ និង​ពិភពលោក លើ​ការ​អភិវឌ្ឍ​សមត្ថភាព​ជំនាញ​របស់​ពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនទី​បង្ហាញ​ផ្លូវ​នេះ មាន​ចក្ខុវិស័យ​ដើម្បី​ផលិត ឬ​ប្រែក្លាយ​កម្លាំង​ពលកម្ម ឬ​ធនធាន​មនុស្ស​កម្ពុជា ជា​ធនធាន​ជន្ទល់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​ជាតិ ដែល​ប្រកប​ដោយ​សមត្ថភាព និង​ផលិតភាព​ខ្ពស់ ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​បច្ចុប្បន្ន និង​អនាគត និង​ផ្តល់​ឱកាស​ដល់​យុវជន​ទទួល​បាន​ការ​សិក្សា និង​ធានា​ថា​ប្រជាពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំ​ជីវិត មាន​ការងារ​ធ្វើ​ល្អ​សមរម្យ និង​មាន​កម្រិតជីវភាព​កាន់តែ​ប្រសើរ​ឡើង។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​ថា ផែនទី​បង្ហាញ​ផ្លូវ​នេះ មាន​គោលបំណង​ពង្រឹង​គុណភាព នៃ​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ឱ្យ​មាន​លទ្ធភាព​បំពេញ​សក្ដានុពល នៃ​ការ​រីកចម្រើន​នា​ពេល​បច្ចុប្បន្ន និង​អនាគត ដើម្បី​រួម​ចំណែក​រក្សា និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ក៏ដូចជា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព។

លោក​បញ្ជាក់​បន្ថែម​ថា ដើម្បី​សម្រេច​គោលបំណង​នេះ សសរស្ដម្ភ​យុទ្ធសាស្ត្រ​ចំនួន ៥ ត្រូវ​បាន​កំណត់​យ៉ាង​ច្បាស់លាស់​ដែល​ប្រទាក់​ក្រឡា​គ្នា​សំដៅ​លើ​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា នៃ​ប្រព័ន្ធ​អេកូឡូស៊ី នៃ​ការ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់​កម្ពុជា ៖ សសរស្ដម្ភ​ទី ១-គឺ​ការ​ពង្រឹង​គុណភាព​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​(​អ​.​ប​.​វ​) ដើម្បី​ផលិត​នូវ​បណ្តុំ​ពលកម្ម​ជំនាញ​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​ការងារ​/​ឧស្សាហកម្ម​នា​ពេល​បច្ចុប្បន្ន និង​អនាគត។ សសរស្ដម្ភ​ទី ២-ការ​លើក​កម្ពស់​កិត្តិនាម និង​ការ​ផ្សព្វផ្សាយ ជា​ការ​កសាង​កិត្តិនាម និង​អត្តសញ្ញាណ និង​បង្កើន​ការ​ផ្សព្វផ្សាយ​គ្រប់​ទម្រង់ និង​កម្មវិធី​មិន​ទុក​នរណា​ម្នាក់​ចោល ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ជំរុញ​ឱ្យ​មាន​ក្តី​ស្រមៃ និង​មោទនភាព​ក្នុង​ការ​ចាប់​យក អ​.​ប​.​វ និង​ដើម្បី​ចូលរួម​បង្កើន​ការ​ចុះ​ឈ្មោះ​ចូលរៀន។ សសរស្ដម្ភ​ទី ៣-អ​.​ប​.​វ ឆ្លើយតប​នឹង​ឧស្សាហកម្ម ជា​ការ​ពង្រឹង និង​ពង្រីក​កិច្ច​សហការ​ជាមួយ​វិស័យ​ឯកជន ជាពិសេស​សម្រាប់​កិច្ច​សហការ​យូរអង្វែង​បំពេញ​វត្ត នៃ​ប្រព័ន្ធ​ធានា​គុណភាព​អ​.​ប​.​វ។ សសរស្ដម្ភ​ទី ៤-ការ​ពង្រឹង​អភិបាលកិច្ច និង​ភាព​ជា​អ្នក​ដឹកនាំ ជា​ការ​ពង្រឹង​អភិបាលកិច្ច ពង្រឹង​យន្តការ​ស្ថាប័ន និង​អន្តរ​ស្ថាប័ន និង​ពង្រឹង​ប្រព័ន្ធ​ធានា​គុណភាព អ​.​ប​.​វ និង​ការ​ត្រួតពិនិត្យ និង​វាយតម្លៃ។ និង​សសរស្ដម្ភ​ទី ៥-ការ​ផ្តល់​ហិរញ្ញប្បទាន និង​ចីរភាព ជា​ការ​ធ្វើ​ពិពិធ​កម្ម​ហិរញ្ញវត្ថុ បង្កើន​ទំហំ​ថវិកា​សម្រាប់ អ​.​ប​.​វ ធានា​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់​ធនធាន និង​ពង្រឹង​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត​សភា​កម្ពុជា យល់​ឃើញ​ថា «ផែនទី​បង្ហាញ​ផ្លូវ ស្តីពី​ការ​អភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា​ឆ្នាំ ២០២៣-២០៣៥» ជា​យុទ្ធសាស្ត្រ​មួយ​ដ៏​សំខាន់​ដើម្បី​ប្រែក្លាយ​កម្លាំង​ពលកម្ម​ក្នុង​ប្រទេស​ពី​អតិពលកម្ម​ទៅជា​កម្លាំង​មាន​ជំនាញ​ជាក់លាក់​តាមរយៈ​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ដែល​គូសវាស​យ៉ាង​ម៉ត់ចត់។

លោក​បណ្ឌិត​បន្ត​ថា ផែនទី​បង្ហាញ​ផ្លូវ​នេះ នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ជំនាញ មាន​ចំណូល​ខ្ពស់ ត្បិតថា​ទីផ្សារ​ការងារ​នឹង​ទាក់ទាញ​នូវ​ការ​វិនិយោគ​បែប​បច្ចេកវិទ្យា​មាន​តម្លៃ​បន្ថែម​ខ្ពស់​ជាង​មុន ដែល​ជា​កត្តា​ធ្វើ​ឱ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង។ លោក​បណ្ឌិត​ថា ដើម្បី​ឱ្យ​គោលនយោបាយ​នេះ ជោគជ័យ​ទៅ​បាន រដ្ឋាភិបាល តែ​ម្នាក់​មិន​អាច​អនុវត្ត​ជោគជ័យ​បាន​ឡើយ គឺ​ទាមទារ​ឱ្យ​មាន​ការ​ចូលរួម​ពី​វិស័យ​ឯកជន និង​ពលរដ្ឋ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៥ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៥ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៧ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សន្តិសុខសង្គម៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អានុទីន មាន​ប្រវត្តិសិក្សា ​មុខ​ជំនួញ និង​ នយោបាយ ​មិនធម្មតា នៅ​មុន​​កើតជម្លោះក្ដៅគគុកជាមួយ ផែថងថាន

Sokha Hotels

ព័ត៌មានពេញនិយម