ព័ត៌មានជាតិ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បើកវគ្គបណ្តុះបណ្តាលលើជំនាញផ្នែកកំបោរក្នុងវិស័យសំណង់
លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលការងារកំបោរក្នុងវិស័យសំណង់ដែលជាកិច្ចសហការរវាងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា(NPIC) និងក្រុមហ៊ុនជីបម៉ុងអ៊ីនស៊ី ស៊ីមេនដែលធ្វើឡើងនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។

លោករដ្ឋមន្ត្រី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញកំបោរក្នុងវិស័យសំណង់នេះ នឹងផ្តល់ឱកាសដល់សិក្ខាកាមឱ្យមានជំនាញផ្នែកកំបោរលក្ខណៈស្តង់ដារ ហើយក៏ជាឱកាសនៃការទទួលបានការងារក្នុងក្រុមហ៊ុនជីបម៉ុងដែលជាក្រុមហ៊ុនដ៏ធំនៅកម្ពុជាផងដែរ។

តាមរយៈកិច្ចសហការជាមួយវិស័យឯកជននេះ គឺជាភាពជាក់ស្ដែងមួយនៃកិច្ចសហការរួមគ្នាក្នុងការជំរុញការអនុវត្ត និងសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការងារអភិវឌ្ឍមូលធនមនុស្ស ក៏ដូចជាការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យកាន់តែល្អប្រសើរឡើង ហើយក៏ជាចំណែកមួយដែលបង្ហាញអំពីការយកចិត្តទុកដាក់របស់វិស័យឯកជនក្នុងការចូលរួមកសាង និងកៀរគរធនធានមនុស្សផ្នែកបច្ចេកទេស តាមរយៈភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលកិច្ចការបណ្តុះបណ្តាលនេះ ក៏បានឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍មូលធនមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

សម្រាប់កិច្ចសហការនេះ សិក្ខាកាមសរុប៦៦នាក់ នឹងត្រូវបណ្តុះបណ្តាល លើជំនាញកំបោរនៃវិស័យសំណង់ សម្រាប់ដំណាក់កាលទី១ ហើយដំណាក់កាលទី២, ៣, និង៤ នឹងបន្តអនុវត្តទៅតាមភាពជាក់ស្តែង។
ជាមួយនឹងឱកាសនេះ លោករដ្ឋមន្ត្រី បានណែនាំឱ្យសិស្សានុសិស្សខិតខំរៀនសូត្រឱ្យបានល្អទាំងជំនាញបច្ចេកទេស និងឥរិយាបថនៃការធ្វើការ រួមទាំងជំនាញទំនាក់ទំនងព្រោះថាជីវិតការងារទាមទារទាំងចំណេះជំនាញ និងឥរិយាបថការងារ និងការប្រាស្រ័យទាក់ទងគ្នា៕







-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


