Connect with us

ជីវិតកម្សាន្ដ

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

បានផុស

នៅ

តារាចម្រៀងរ៉េប នេនទុំ បានប្រកាសពីបំណងក្នុងការត្រៀមផលិតបទចម្រៀងដើម្បីបន្សល់ទុកជាស្នាដៃចុងក្រោយក្នុងឆ្នាំ​២០២៤ គឺការចាប់ដៃគូចម្រៀងជាមួយគ្នាវិរ:សិល្បករអាយ៉ៃជើងចាស់ គឺនាយ ព្រហ្ម ម៉ាញ ក្នុងនោះ នេនទុំ ក៏បានអំពាវនាវឲ្យមានការចូលរួមគាំទ្រនិង​លើកទឹកចិត្តពីមហាជនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងដំណើរទៅជួបសួរសុខទុក្ខដោយផ្ទាល់ជាមួយតារាពហុជំនាញល្បីឈ្មោះលោក ព្រហ្ម ម៉ាញ តារាប្រុស នេន ទុំបានបង្ហោះភ្ជាប់ខ្លឹមសារថា មានឆ្ងល់ទេ? ហេតុអី្វបាត់ពូ ព្រហ្ម ម៉ាញ ពីសិល្ប: Share ផង បងប្អូន ​នេន ទុំ និង ព្រហ្ម ម៉ាញ​ ក្រែងបានសល់ស្នាដៃថ្មីបន្តទៀត។ នេន ទុំ បានបញ្ជាក់ថា លោកនិងវិរ:សិល្បករអាយ៉ៃ លោក ព្រហ្ម ម៉ាញ ត្រៀមពួតដៃគ្នាដើម្បីបន្សល់ទុកស្នាដៃមុនតារាជើងចាស់រូបនេះចូលនិវត្តន៍ពីសិល្ប:។

នេន ទុំ បានឲ្យដឹងថា «មានការ​ចាប់អារម្មណ៍ទេបងប្អូនថា មួយរយ:នេះបាត់មុខតារាចម្រៀងអាយ៉ៃលោក ព្រហ្ម ម៉ាញ ពីសិល្ប:?  រីឯគាត់មានអារម្មណ៍ថា គាត់ចាស់ហើយគាត់ក៏នឿយណាស់ដែរគឺចង់សម្រាកពីអាសិល្ប: ប៉ុន្តែឱកាសដ៏ល្អពេលនេះបានមកដល់ ខ្ញុំបានមកដល់ផ្ទ:គាត់ហើយខ្ញុំក៏បានសុំគាត់ ដើម្បីបន្សល់ស្នាដៃមួយទៀតសម្រាប់ឆ្នាំ២០២៤ ដូច្នេះគាត់ក៏បានផ្តល់ឱកាសចុងក្រោយសម្រាប់ខ្ញុំគឺការចាប់ដៃគូចម្រៀងជាមួយគ្នា»។

ជាមួយគ្នានេះដែរ តារាចម្រៀងរ៉េប នេន ទុំ ក៏បានស្នើសុំឲ្យមហាជនចូលរួមគាំទ្រនិងចែករំលែកដំណឹងខាងលើនេះដើម្បីបានដល់មហាជន និងបណ្តាស្ព័នស័រក្នុងការសហការឧបត្ថម្ភក្នុងការផលិតបទចម្រៀងនេះឡើង។ មិនតែប៉ុណ្ណោះលោកក៏សង្ឃឹមថា នឹងមានការចូលរួមគាំទ្រស្នាដៃបទចម្រៀងដែលជាការច្រៀងរួមគ្នាជាមួយលោក ព្រហ្ម ម៉ាញ ដែលត្រៀមនឹងធ្វើឡើងនាពេលឆាប់ៗខាងមុខ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម