ព័ត៌មានជាតិ
ពលរដ្ឋខ្មែរនៅកូរ៉េខាងត្បូងគាំទ្រការអនុវត្តគម្រោងព្រែកជីកហ្វូ-ណន តេជោ
ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូងចេញសារគាំទ្រចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូ-ណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាអ្នកបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោងព្រែកជីកដំបូងបំផុតរបស់កម្ពុជានេះ។

លោក ណាំ ចន្តា ជាពលករខ្មែរដែលធ្វើការនៅប្រទេសកូរ៉េថា «ក្នុងនាមជាពលករខ្មែរមួយរូប ខ្ញុំបាទសូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូ-ណន តេជោ ដែលជាផ្លូវទឹកដ៏ធំជាប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា តភ្ជាប់ពីទន្លេទៅសមុទ្រ»។

លោកបន្ថែមថា ព្រែកជីកដ៏ធំតភ្ជាប់ពីទន្លេទៅសមុទ្រនេះនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនមកកាន់ប្រទេសកម្ពុជា ជាពិសេសនោះសេដ្ឋកិច្ច និងការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានាពេលអនាគត។
លោក ហួត ជា ចាន់ធឿន ដែលជានិស្សិតកំពុងសិក្សានៅប្រទេសកូរ៉េខាងត្បូងថា «ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងនូវគម្រោងព្រែកជីកហ្វូ-ណន តេជោ ដែលជាគម្រោងព្រែកជីកផ្លូវទឹកដ៏ធំមួយជាប្រវត្តិសាស្ត្ររបស់កម្ពុជាជា»។

លោកបន្ថែមថា ព្រែកជីកដ៏ធំរបស់ប្រទេសកម្ពុជានេះ គឺមានសារសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាបម្រើដល់ការដឹកជញ្ជូនរបស់ប្រទេសកម្ពុជានាពេលអនាគតផងដែរ។
សូមបញ្ជាក់ថា ព្រែកជីក តេជោហ្វូណន គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឲ្យកម្ពុជាទិសនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្របន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ហើយព្រែកជីកនេះនឹងជួយឲ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើននៅផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។

ខណៈដែលមិនប៉ះពាល់ដល់លំហូទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាងព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀតរដ្ឋាភិបាលនឹងកសាងទ្វារទឹកមិនឲ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


