ជីវិតកម្សាន្ដ
នេនទុំ ចេញមុខសុំទោសជាលើកទី ២ ហើយបញ្ជាក់ថា នឹងសាក់រូបផ្សេងនៅលើរូបព្រះព្រហ្ម
ជាថ្មីម្តងទៀងតារាចម្រៀងរ៉េប នេនទុំ បានចេញមុខសុំទោសមហាជន និងអ្នកគាំទ្រចំពោះកំហុសឆ្គងដែលលោកបានសាក់រូបព្រះព្រហ្មនៅលើកំភួនជើង។ ម្យ៉ាងទៀត នេនទុំ ក៏បានបញ្ជាក់ថា លោកនឹងសាក់រូបផ្សេងនៅពីលើសាក់ព្រះព្រហ្មបន្ទាប់ពីជាសះស្បើយ។

តារាចម្រៀង នេនទុំ បានចេញវីដេអូសុំទោសជាលើកទី ២ នេះ ក្រោយពេលដែលការចេញមុខសុំទោសលើកទី ១ ហាក់មិនទទួលបានផលដោយសារតែសំឡេងនៃការរិះគន់របស់មហាជន គឺមិនមានភាពស្ងប់ស្ងាត់ ខណៈក្នុងនោះក៏មានការជេរបញ្ជោរដល់រូបលោក និងអ្នកដែលចេញមកការពារលោកផងដែរ។

តាមរយៈវីដេអូថ្មីនេះ នេនទុំ បាននិយាយថា វីដេអូនេះសង្ឃឹមបងប្អូនឈប់ជេរគ្នាហើយ ខ្ញុំនឹងលុបដូរសាក់ជើង។ លោកបន្តថា ដោយសារតែស្នាមសាក់នេះ គឺធ្វើឲ្យមហាជនមិនសប្បាយចិត្តជាច្រើននាក់ ទោះបីលោកធ្លាប់ចេញមុខសុំទោសម្តងរួចហើយក្តី។ ដូច្នេះលោកសម្រេចថា នឹងសាក់រូបផ្សេងនៅលើរូបព្រះព្រហ្មហើយលោកនឹងថតបង្ហាញដល់មហាជន ដើម្បីអស់ចិត្ត។
គេនៅចាំបានថា កាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ ២០២២ កន្លងទៅមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានផ្ទុះការរិះគន់ ដោយបង្ហាញការមិនចេញចិត្តចំពោះទង្វើរបស់តារាចម្រៀង នេនទុំ ដែលបានយករូបព្រះកេសរបស់ព្រះព្រហ្មទៅសាក់លើកំភួនជើងហាក់មិនឱ្យតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ ប៉ុន្តែក្រោយពីមានការរិះគន់ពេលនេះ នេនទុំ ក៏បានចេញមុខសុំទោសជាសាធារណៈម្តងរួចមកហើយដែរ៕



អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


