ជីវិតកម្សាន្ដ
នេន ទុំ សុំទោសនិងបកស្រាយក្រោយរងការរិះគន់រឿងសាក់រូបព្រះព្រហ្មលើកំភួនជើង
ទីបំផុតតារាចម្រៀងរ៉េប នេន ទុំ បានចេញមុខសុំទោសមហាជន និងអ្នកគាំទ្រជាសាធារណ: បន្ទាប់ពីផ្ទុះការរិះគន់យ៉ាងចាស់ដៃរឿងចាក់សាក់រូបព្រះព្រហ្មនៅលើកំភួនជើង។

ជាមួយគ្នានៃការចេញមុខសុំទោសមហាជននេះដែរ តារាចម្រៀងរ៉េប នេន ទុំ ក៏បានធ្វើការបកស្រាយដែរថា មូលហេតុដែលលោកចាក់សាក់រូបព្រះព្រហ្មនៅលើកំភួនជើងនេះ គឺដោយសារការស្រលាញ់ ហើយម្យ៉ាងទៀតក៏ព្រោះតែលោកយល់ថា ពេលលោកឡើងឆាកអាចបង្ហាញឱ្យអន្តរជាតិបានឃើញពីវប្បធម៌ខ្មែរយើង ខណ:នៅលើផ្នែកដៃលោក គឺមានសាក់ច្រើនហើយទើបមិនអាចសាក់បានទៀត។

ក្រៅពីការសុំទោសនេះដែរ នេន ទុំ ក៏បានទទួលស្គាល់ថា ដោយសារការស្រលាញ់ពេកទើបលោកហ៊ានលះបង់នូវការឈឺចាប់រយ:ពេលជាច្រើនម៉ោងដើម្បីឲ្យគេសាក់រូបព្រះព្រហ្មនៅលើជើងនេះឡើង។ លោកថា បើមានកំហុសឆ្លងគឺលោកពិតជាសុំទោសដល់មហាជននិងអ្នកគាំទ្រគ្រមជ្ឈដ្ឋានទាំងអស់។

គេនៅចាំបានថា កាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២កន្លងទៅមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនបានផ្ទុះការរិះគន់ដោយបង្ហាញការមិនចេញចិត្តចំពោះទង្វើរបស់តារាចម្រៀង នេន ទុំ ដែលបានយករូបព្រះកេសរបស់ព្រះព្រហ្មទៅសាក់លើកំភួនជើងហាក់មិនឱ្យតម្លៃវប្បធម៌ដ៏ល្អផូរផង់របស់ខ្មែរ។ ប៉ុន្តែក្រោយពីមានការរិះគន់ពេល នេះ នេនទុំ បានចេញមុខសុំទោសជាសាធារណ:ហើយ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


