ព័ត៌មានជាតិ
កម្មករនៃរោងចក្រ Y & W ជិត២០០០នាក់ បានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ ដោយពេញចិត្ត និងមានជំនឿលើរាជរដ្ឋាភិបាល
កម្មករនិយោជិតនៅរោងចក្រ Y & W នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានសម្រុកមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដែលក្រសួងការងារ បានរៀបចំការទូទាត់ខណៈដែលក្រសួងបានរៀបចំការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់អត្ថប្រយោជន៍ផ្សេងៗមុនកាលកំណត់។

កម្មករនិយោជិតនៅរោងចក្រ សប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំងចំពោះដំណោរះស្រាយដែលរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីជាប្រមុខដែលតែងតែដោះស្រាយជូនកម្មករ។

បន្ថែមពីនេះ កម្មករទាំងអស់ បានជឿជាក់និងទុកចិត្តចំពោះចំពោះដំណោះស្រាយរបស់រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជាសេនាធិការ។

ទន្ទឹមនឹងនេះ កម្មករដែលបានបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ក៏បានអំពាវនាវឱ្យកម្មករទាំងអស់នៃរោងចក្រ Y & W មកទទួលប្រាក់ឈ្នួល និងប្រាក់បំណាច់របស់ខ្លួនបន្តទៀតចាប់ពីព្រឹកសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤នៅសាលាខណ្ឌដង្កោជាបន្តទៀត។

គិតត្រឹមម៉ោង ៥ល្ងាចថ្ងៃទី២២ មីនានេះ មានកម្មករនិយោជិតសរុបចំនួន ១ ៩៧២នាក់ នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន បានមកបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ៕






-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


