Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​ជំរុញ​ឲ្យ​មន្ត្រី​ក្រុមការងារ​ចុះ​ជួយ​តាម​ឃុំ​ភូមិ ផ្ទាល់​ប្រកបដោយ​ភាព​ទទួលខុសត្រូវ ឲ្យ​ខ្ពស់

បានផុស

នៅ

ត្បូងឃ្មុំ ៖ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​និង​យុវ​នីតិសម្បទា​និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ និង ឃុំ​ជា​ច​ស្រុក​កំចាយមារ បាន​ថ្លែង​នូវ​ការ​ជំរុញ​ដល់​មន្ត្រី​ការងារ​ឪ​វាទ​និង​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​ចុះ​ជួយ​តាម​ឃុំ​ភូមិ ត្រូវ​ទទួលខុសត្រូវ ឲ្យ​ខ្ពស់ ក្នុង​ការ​ចុះពិនិត្យ​លើ​ប័ណ្ណ​សមធ​ម៌ របស់​គ្រួសារ​ដែល​ទទួលបាន​ផល ដោយ​ត្រូវ​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ចំពោះ​ស្ថានភាព​ជាក់ស្តែង ពោល​គឺថា គ្រួសារ​ក្រីក្រ​ពិត​ឬ​មិន​ពិត និង​ត្រួតពិនិត្យ​លើ​ប័ណ្ណ​សមធម៌​តាម​លក្ខខណ្ឌ​ដែល​ត្រូវ​ទទួលបាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី វង សូត ថ្លែង​បែបនេះ​ ខណៈ​ពេល​ដឹកនាំ​ក្រុមការងារ ចុះ​ពិនិត្យ​សមិទ្ធផល​នានា ក្នុង​វិទ្យាល័យ​ជា​ច និង មណ្ឌល​សុខ​ភាពជា​ច ដែល​កំពុង​សាងសង់ និង​បានផ្តល់ កុំ​ព្យូទ័រ និង​ព្រីម​ធ័​រ ចំនួន​៥​គ្រឿង សម្រាប់​ប្រើប្រាស់ ក្នុង សាលាឃុំ​ជា​ច ប៉ុស្តិ៍​រដ្ឋបាល​ឃុំ មណ្ឌល​សុខភាព វិទ្យាល័យ​ជាច នឹង​ស្នាក់ការ​គណបក្ស​នា​ថ្ងៃ​ម្សិល​មិញ។

លោក​រដ្ឋមន្ត្រី បាន​ថ្លែង​នូវ​ការ​លើ​ក​ទឹកចិត្ត​ដល់​មន្ត្រី​ការងារ​ឪ​វាទ​និង​អាជ្ញាធរ​មូលដ្ឋាន ក្រុមការងារ​ចុះជួយ​តាម​ឃុំ​ភូមិ ត្រូវ​ទទួលខុសត្រូវ ឲ្យ​ខ្ពស់ ក្នុង​ការ​ចុះពិនិត្យ​លើ​ប័​ណ្ណ​សមធ​ម៌ របស់​គ្រួសារ​ដែល​ទទួលបាន​ផល ដោយ​ត្រូវ​គ្រប់គ្រង​ឲ្យ​ច្បាស់លាស់ ចំពោះ​ស្ថានភាព​ជាក់ស្តែង ពោល​គឺថា គ្រួសារ​ក្រីក្រ​ពិត​ឬ​មិន​ពិត និង​ត្រួតពិនិត្យ​លើ​ប័ណ្ណ​សមធម៌​តាម​លក្ខខណ្ឌ​ដែល​ត្រូវ​ទទួល​បាន​សាច់ប្រាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជិត​បី​លាន​នាក់​ដែល​ត្រូវ​ទទួលបាន​ប្រាក់​ឧបត្ថ​ម្ភ​នេះ សរុប​ទូទាំងប្រទេស​៕

ដោយ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អាជ្ញាធរខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនពលរដ្ឋ៤ភូមិក្នុងសង្កាត់ក្របីរៀល

សន្តិសុខសង្គម៣ ម៉ោង មុន

ដើមខែមេសាខេត្តសៀមរាប មានករណីអគ្គិភ័យជិត១០លើក ខូចខាតទ្រព្យសម្បត្តិពលរដ្ឋជាង១០ម៉ឺនដុល្លារ

សន្តិសុខសង្គម៤ ម៉ោង មុន

សមត្ថកិច្ចចុះឆែកឆេរផ្ទះឈ្មួញ ក្នុងភូមិជោគជ័យ រឹបអូសសាច់មាន់ជាង ៣ តោនយកទៅកម្ទេចចោល

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីការបរទេស ណាតូ ត្រៀមពិភាក្សាផ្ដល់ជំនួយយោធា ១០៨ ពាន់លានដុល្លារឲ្យ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម