ព័ត៌មានជាតិ
កុមារកម្ពុជាកំពុងប្រឈមការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ
ស្ថាប័នពាក់ព័ន្ធកម្ពុជា រួមជាមួយនឹងដៃគូអន្តរជាតិ រៀបចំសិក្ខាសាលាស្ដីពីការថែទាំដែលយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត ចំពោះកុមារដែលរងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ។ សិក្ខាលាសានេះ នឹងប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ (១១-១៣) ខែមីនា ឆ្នាំ២០២៥។
សិក្ខាសាលានេះ រៀបចំឡើងខណៈកុមារនៅកម្ពុជាកំពុងប្រឈមមុខនឹងការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ។ កុមាររងគ្រោះនេះ ខណៈដែលការមានការកើននៃការប្រើប្រាស់អ៊ីនធឺណិតគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

ស្ថាប័នដែលចូលរួម រួមមានលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងយុត្តិធម៌ លោក ដូមីនិក វីល្លាម អគ្គរាជទូតអង់គ្លេសប្រចាំរាជធានីភ្នំពេញ និងអង្គការដៃគូរបស់ WHI ។
លោកស្រី ជូ ប៊ុនអេង មានប្រសាសន៍ថា សិក្ខាសាលានេះ ក្នុងគោលបំណង ផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពីសំឡេងជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងសៀវភៅណែនាំអំពី ការគ្រប់គ្រងមណ្ឌលដែលអ្នកផ្តល់ការថែទាំ មានការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត។

យោងលើការស្ទង់មតិតាមខ្នងផ្ទះដែលមានលក្ខណៈតំណាងជាតិ ១១% នៃកុមារដែលប្រើអ៊ីនធឺណិត អាយុពី ១២-១៧ ឆ្នាំ បានទទួលរងគ្រោះថ្នាក់ដោយការកេញប្រវ័ញ្ចតាមអនឡាញ។ នេះរួមបញ្ចូលទាំងកុមារដែលត្រូវបានគំរាមឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ កុមារដែលរូបភាពផ្លូវភេទរបស់ខ្លួនត្រូវបាន គេចែកចាយដោយគ្មានការអនុញ្ញាត ឬកុមារដែលត្រូវបានបង្ខិតបង្ខំឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទតាមរយៈ ការសន្យាផ្តល់ប្រាក់ ឬអំណោយ។ នេះមានន័យថា កុមារប្រមាណ ១៦០.០០០ នាក់ ត្រូវបានគេគំរាមឱ្យចូលរួមពាក់ព័ន្ធនឹងសកម្មភាពផ្លូវភេទ មានការចែករំលែករូបភាពអាសអាភាសដោយគ្មានការយល់ព្រមពីពួកគេ ឬប្រឈមមុខនឹងការបំពានតាមអ៊ីនធឺណិតតាមរូបភាពផ្សេងៗទៀត ។
នេះបើយោងតាមការសិក្សារបស់អង្គការយូនីសេហ្វ។

បើតាមការសិក្សាដដែល ការយល់ដឹងជាសាធារណៈអំពីហានិភ័យ និងគ្រោះថ្នាក់ដែលកុមារប្រឈមនៅលើប្រព័ន្ធអនឡាញនៅមានកម្រិតទាបនៅឡើយ ហើយកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់ត្រូវការការកែលម្អបន្ថែម។ ការសិក្សាស្រាវជ្រាវស្តីពីការបញ្ឈប់គ្រោះថ្នាក់ផ្តល់នូវជំហានច្បាស់លាស់ ដើម្បីបញ្ឈប់គ្រោះថ្នាក់នៃការកេងប្រវ័ញ្ចានិងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញចំពោះកុមារនៅក្នុងប្រទេសកម្ពុជា៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


