ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ច ប្តេជ្ញាការពារ និងលើកកម្ពស់សិទ្ធនារី ដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ
លោកស្រី ប្រុក ម៉ៃកន្និដ្ឋា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ថា ក្រសួងសង្គមកិច្ច ប្តេជ្ញាការពារ និងលើកកម្ពស់សិទ្ធិនារី ដើម្បីលុបបំបាត់អំពើហិង្សាក្នុងគ្រួសារ។

តាមរយៈវីដេអូជាង ១នាទី ដែលជាសារចូលរួមគាំទ្រយុទ្ធនាការ ១៦ថ្ងៃ ឆ្នាំ២០២៤ បញ្ឈប់អំពើហិង្សាលើស្ត្រី ក្រោមប្រធានបទស្តីពី«ការលើកកម្ពស់សមភាពយេនឌ័រ និងការពង្រឹងអំណាចរបស់ស្ត្រី» លោកស្រី ប្រុក ម៉ៃកន្និដ្ឋា បានបញ្ជាក់ថា ក្រសួងសង្គមកិច្ច ប្តេជ្ញាចិត្តការពារ និងលើកកម្ពស់សិទ្ធនារី ដោយលុបបំបាត់នូវការរើសអើងចំពោះស្ត្រី និងអំពើហិង្សានៅក្នុងគ្រួសារ រួមទាំងប្រឆាំងអំពើពេស្យាចារ ធានាឱ្យមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរដល់ស្ត្រី ដោយមិនគិតពីតួនាទី និងអាជីពរបស់ពួកគេឡើយ។
តាមរយៈវីដេអូដដែល ប្រធានក្រុមការងារយេនឌ័រក្រសួងសង្គមកិច្ចរូបនេះ ក៏បានជំរុញលើកទឹកចិត្តដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ធ្វើការសហការគ្នា និងពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងរាល់ទម្រង់នៃអំពើហិង្សា ទប់ស្កាត់រាល់អំពើកេងប្រវ័ញ និងការរំលោភបំពានគ្រប់រូបភាព តាមប្រព័ន្ធអនឡាញទៅលើស្ត្រី និងក្មេងស្រី។

បន្ថែមពីនេះ លោកស្រី បានជំរុញដល់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់បន្តការគាំទ្រ និងលើកទឹកចិត្តដល់ស្ត្រីក្នុងការទទួលបាននូវឱកាសក្នុងការដឹកនាំ និងគ្រប់គ្រងនៅតាមអង្គភាព ដើម្បីចូលរួមចំណែកក្នុងការធ្វើសេចក្តីសម្រេចចិត្តសំខាន់ៗ និងសូមលើកទឹកចិត្តដល់ស្ត្រី និងក្មេងស្រីខ្លួនឯង ឱ្យខិតខំបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ បញ្ចេញឱ្យអស់សមត្ថភាព ព្រោះមានតែស្ត្រីទេដែលដឹងពីសុខទុក្ខ និងតម្រូវការពិសេសរបស់ស្ត្រីខ្លួនឯង៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


