Connect with us

ព័ត៌មានជាតិ

មន្ត្រីរាជការ​ក្នុង​ខេត្តបន្ទាយមានជ័យ​នាំគ្នា​ចូលរួម​ចាក់​វ៉ាក់សាំង​ដើម្បី​បង្ការ​ជំងឺ​កូ​វីដ១៩​​​

បានផុស

នៅ

​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ រដ្ឋបាល​ស្រុក ក្រុង​ ក្នុង​ខេត្តបន្ទាយមានជ័យ​​ បាននាំគ្នា​ចូលរួម​ចាក់​វ៉ាក់​សាំង​បង្ការ​កូ​វីដ​១៩ ដែលជា​ខេត្ត​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ថៃ​បាន​ដំណើរការ​រ​ដោយ​លូន​នៅព្រឹក​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ២០២១​ នៅ​៤​ទីតាំង​ក្នុងនោះ​មាន​អ្នកចូលរួម លោក​ អ៊ុំ ​រាត្រី​ អភិបាល​ខេត្ត លោក​ ខេង​ ស៊ុម ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត អភិបាលរងក្រុង ស្រុក ក្រុមការងារ បាន​ចូលរួម​ក្នុង​យុទ្ធនាការ​មុនគេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត​ ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ​ដែល​បាន​ចាក់​វ៉ាក់​សាំង​ខ្លួន​លោក​ដែរ​នោះបាន​ឲ្យ​ដឹងថា​ ដំណើរការ​ដំបូង​នៃ​យុទ្ធនាការ​នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ចំណែក​លោក​វេជ្ជបណ្ឌិត ចន្ទ​វិ​ឌ្ឍី ណា​វុ​ឌ្ឍ ប្រធាន​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព​កម្ពុជា ជប៉ុន បាន​ឲ្យ​ដឹងថា​ទីតាំង បុគ្គលិក​បម្រើការនិង​ទីតាំង​បានរៀបចំរួច​ហើយ​ដំណើរការ​ប្រព្រឹត្តទៅ​ដូចការ​គ្រោង​ទុក ទីតាំង​ដែល​បើក​ផ្តល់​ការចាក់​វ៉ាក់សាំង​ចិន​ស៊ី​ណូ​ហ្វា​ម​បង្ការ​ជំងឺ​កូ​វីដ​.១៩ លើកដំបូង​នៅ​ខេត្ត​បន្ទាយមានជ័យ​នោះ​ មាន​បួន​ទីតាំង​គឺ ១​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី ២​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ថ្មពួក​ ៣​មន្ទីរពេទ្យបង្អែក ​ក្រុង​ប៉ោយប៉ែត​ និង​៤​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រះនេត្រព្រះ ៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម