Connect with us

ព័ត៌មានជាតិ

ចូល​លួច​កាបូប​លុយបានសម្រេចគេចខ្លួនមិនរួច​

បានផុស

នៅ

ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព​ចូលលួចកាបូបលុយប្រជាពលរដ្ឋបានសម្រេច គេចខ្លួនមិន​បាន​ប៉ុន្មានផង ត្រូវកម្លាំងក​ង​រាជ​អាវុធហត្ថ​ស្រុក​សង្កែ​ក្របួច​បាន​ភ្លាមៗ។ ​

ករណី​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៥​និង​៣០​នាទី ល្ងាច​ថ្ងៃទី២៣ ​ខែកុម្ភៈ​ ឆ្នាំ២០២១ នៅក្នុង​ផ្ទះ​ជនរងគ្រោះ​ ស្ថិតនៅ ភូមិ អន្លង់​វិល ឃុំ​អន្លង់​វិល ស្រុកសង្កែ ខេត្តបាត់ដំបង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម​ប្រភព​ព័ត​មាន​ពី​សមត្ថកិច្ច​អោយដឹងថា ជនសង្ស័យមានឈ្មោះ ហូ ឡែ​ន អាយុ​៣០​ឆ្នាំ ទីលំ​នៅ​មិន​ពិតប្រាកដ ចំណែកជនរងគ្រោះ ឈ្មោះ ជឿ​ង សាយ ភេទ្យស្រី អាយុ៦៨​ឆ្នាំ។​

សមត្ថកិច្ច​បញ្ជាក់ថា​ ក្រោយពី​ដឹងថា​ខ្លួន​បាត់​កាបូប​លុយ​ជនរងគ្រោះ​បានមក​ដាក់ពាក្យបណ្ដឹង​ដល់​សមត្ថកិច្ច ភ្លាមៗក្រោយពី​កើតហេតុ​មិនបាន​ប៉ុន្មាន​នាទី​ផង កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សង្កែ បាន​ឃាត់ខ្លួន​ជនសង្ស័យ ដែល​ពាក់ព័ន្ធ​នឹង​ការ​លួច​ការ​បូ​ប​លុយ​ស្ត្រី​ចំណាស់​ខាងលើ​យកមក​វិញ។​

ក្រោយពី​ឃាត់ខ្លួន ​សមត្ថកិច្ចបាន​ដកហូត​វត្ថុតាងរួម​មាន ប្រាក់​ខ្មែរ​ចំនួន​៤៧​ម៉ឺន​រៀល ទូរស័ព្ទដៃ​ម៉ាក​ហូ​វៃ​ពណ៌​ខ្មៅ​ចំនួន​០១​គ្រឿង និង កាត​ទូរស័ព្ទ​មួយចំនួន។​

បច្ចុប្បន្ន​ជនសង្ស័យ និង​និង​វត្ថុតាង​កំពុង​ឃាត់ខ្លួន​នៅ​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​សង្កែ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​តាម​នីតិវិធី៕

អត្ថបទ ៖​ សោ និយម​រដ្ឋ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ២ ម៉ោង មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម២ ម៉ោង មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម