ព័ត៌មានជាតិ
១០ ឆ្នាំនេះ ភោជនីយដ្ឋានខ្មែរនៅកូរ៉េកើនឡើងជាង ៣១ កន្លែង
ត្រឹមរយៈពេល ១០ ឆ្នាំ រហូតដល់បច្ចុប្បន្នឆ្នាំ២០២៤ ភោជនីយដ្ឋានខ្មែរនៅកូរ៉េ បានកើនឡើងពី ៦ កន្លែង ដល់ ៣១ កន្លែង។ នេះបើយោងតាមប្រសាសន៍សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋកូរ៉េ កាលពីពេលថ្មីៗនេះ។

«គ្រាន់តែភោជនីយដ្ឋាន និងហាងលក់ដូរខ្មែរ កាល ១០ ឆ្នាំមុន មានត្រឹមតែ ៦ កន្លែង បច្ចុប្បន្នកើនឡើងដល់ ៣៧ កន្លែង។ កំណើននេះអាចដោយសារមានសហគមន៍ពលរដ្ឋខ្មែរ បានមករស់នៅប្រទេសកូរ៉េមានមានចំនួនកាន់តែច្រើនឡើង»។ នេះបើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត។
បើតាមប្រមុខរដ្ឋាភិបាល បច្ចុប្បន្នមានប្រជាជនខ្មែរចំនួន ៨៤០០ នាក់ កំពុងរស់នៅប្រទេសកូរ៉េ ក្នុងនោះអ្នកទទួលបានសញ្ជាតិកូរ៉េមានជាង ៣០០០ នាក់។ បន្ថែមពីនេះ ក៏មាននិស្សិតខ្មែររាប់រយនាក់កំពុងសិក្សានៅប្រទេសកូរ៉េ រួមទាំងពលករខ្មែររាប់ម៉ឺននាក់ដែលកំពុងបម្រើការងារតាមសហគ្រាសរោងចក្រនៅទូទាំងប្រទេសកូរ៉េ។


លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យ «កម្ពុជាថ្មី) ដឹងនាថ្ងៃទី២៣ ខែឧសភា នេះថា ទំនាក់ទំនាក់រវាងកម្ពុជា-កូរ៉េ កាន់តែមានភាពជិតស្និត ទាំងការទូត ការវិនិយោគ និងវិស័យនានាជាច្រើនទៀត។
ប្រទេសកូរ៉េជាប្រទេសដែលមានទីផ្សារការងារល្អ ប្រាក់ខែខ្ពស់ មានលក្ខខណ្ឌការងារត្រឹមត្រូវ និងគោរពច្បាប់។ លោក កត្តា អ៊ន ក៏កត់សម្គាល់ខណៈអាជីវកម្មខ្មែររីកដុះដាលនៅប្រទេសកូរ៉េជាពិសេសផ្នែកភោជនីយដ្ឋាន ដើម្បីបម្រើសហគមន៍ខ្មែរដែលកំពុងរស់នៅប្រទេសកូរ៉េ៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


