ព័ត៌មានជាតិ
ខេត្តបាត់ដំបងទទួលបានវ៉ាក់សាំងកូវីដ១៩ជិត១ម៉ឺនដូស សម្រាប់ចាប់ដល់មន្ត្រីពេទ្យនិងមន្ត្រីនគរបាល
លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងបានឲ្យដឹងថា មន្ទីរសុខាភិបាលខេត្ត បានទទួលវ៉ាក់សាំងកូវីដ១៩ ពីក្រសួងសុខាភិបាលចំនួន៩៦០០ដូស សម្រាប់ចាក់ជួនដល់ក្រុមគោលដៅអាទិភាពមុនគេរួមមានមន្ត្រីសុខាភិបាល បុគ្គលិកពេទ្យ និស្សិតសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង និង មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត។
ថ្លែងប្រាប់នៅថ្ងៃទី២៥កុម្ភៈ ដែលជាថ្ងៃចាប់ផ្តើមចាក់វ៉ាក់សាំងជាលើកដំបូងនោះ លោកឱសថបណ្ឌិត វឿង ប៊ុនរេត បានបន្តថា ការចាក់វ៉ាក់សាំងនេះធ្វើឡើងនៅតាមទីតាំងចំនួន៥កន្លែងរួមមានមន្ទីរពេទ្យខេត្តបាត់ដំបង, មន្ទីរពេទ្យបង្អែកមោងឫស្សី, មន្ទីរពេទ្យបង្អែកសង្កែរ, មន្ទីរពេទ្យបង្អែកសំពៅលូន និងមន្ទីរពេទ្យបង្អែកថ្មគោល។

លោកសូមអំពាវនាវដល់មន្ត្រីសុខាភិបាល មន្ត្រីនគរបាលនិងនិស្សិតសាលាភូមិភាគខេត្តបាត់ដំបងសូមអញ្ជើញមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នាដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ១៩។
បើតាមក្រសួងសុខាភិបាលក្រៅពីខេត្តបាត់ដំបង ក្រសួងបានអនុញ្ញាតឲ្យរាជធានីខេត្តចំនួន៩ទៀតចាក់វ៉ាក់សាំងស៊ីណូហ្វាមរបស់ចិនផងដែររួមមានទី១.រាជធានីភ្នំពេញ ទី២.ខេត្តបន្ទាយមានជ័យ។ទី៣.ខេត្តឧត្តរមានជ័យ។ ទី៤.ខេត្តប៉ៃលិន។ ទី៥.ខេត្តកោះកុង ទី៦.ខេត្តព្រះសីហនុទី៧.ខេត្តស្វាយរៀង ទី៨.ខេត្តពោធិ៍សាត់និងទី៩.ខេត្តកែប៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី