Connect with us

ព័ត៌មានជាតិ

អគ្គិភ័យឆេះផ្ទះមួយខ្នង​នៅច្បារអំពៅទាំងកណ្តាលថ្ងៃ

បានផុស

នៅ

អគ្គិភ័យបានឆេះផ្ទះមួយខ្នងស្ថិតនៅក្រោយស្ថានីយ៍ទូរទស្សន៍ហង្សមាស នៅម៉ោង ១២៖៣០ ថ្ងៃទី ២៦ ខែកុម្ភៈនេះ បំផ្លាញផ្ទះមួយខ្នងទាំងស្រុង។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មូលហេតុនៃការឆេះនេះដោយសារទុស្សេខ្សែភ្លើង ស្ថិតត្រង់ចំណុច ក្រោយស្ថានីយ៍ទូរទស្សន៍ហង្សមាសភូមិរបោះអង្កាញ់សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានប្រាប់ថាអគ្គីភ័យនេះផ្តើមឡើងនៅចំវេលាថ្ងៃត្រង់។

លោកអធិការរងបន្តថាខណៈដែលអគ្គីភ័យកំពុងឆាបឆេះនេះគឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែខាងបានយកបំពង់ពន្លត់អគ្គិភ័យទៅជួយបាញ់យ៉ាងស្រុះគ្នាដោយខ្លះតបំពង់ទឹកតាមផ្ទះទៅជួយរហូតដល់រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងចុះទៅដល់ជួយអន្តរាគមន៍បន្ថែមទើបធ្វើឲ្យរលត់ទៅវិញតែរយះពេល៣០នាទីប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ពេលនេះសមត្ថកិច្ចនិងអាជ្ញាធរកំពុងធ្វើការស្រាវជ្រាវរកមូលហេតុ៕

អត្ថបទ៖នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម