ចរាចរណ៍
បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត
រថយន្តប្រភេទកូរ៉េដឹកទំនិញធុនធំ ០១ គ្រឿង ខណៈអ្នកបើកបរងោកមួយភាំង បណ្ដាលឲ្យរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ហើយជ្រុលបុកស្លាកប៉ាណូបាក់អស់ ០២ ដើម រួចបន្តទៅបុកចូលរបងដីឡូត៍របស់ប្រជាពលរដ្ឋបាក់រងការខូចខាតថែមទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ០៣ និង ២០ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ ទល់មុខសណ្ឋាគារសម្បត្តិមានហេងបី តាមបណ្ដោយផ្លូវជាតិលេខ ០១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តប្រភេទកូរ៉េដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-7002 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ០១ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ អ្នកបើករថយន្តបានងោកមួយភាំង ធ្វើឲ្យរថយន្តរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ក៏ជ្រុលបុកនឹងស្លាកប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្មបាក់អស់ចំនួន ០២ ផ្ទាំង។ ពេលនោះរថយន្តបង្ក ក៏រេចង្កូតទៅផ្លូវម្ខាងទៀត ជ្រុលបុកដើមឈើ និងរបងដីឡូត៍របស់ប្រជាពលរដ្ឋបាក់ខូចខាតអស់មួយចំនួន រួមទាំងដើមក្រខុប ០១ ដើម ផងដែរ។ ភ្លាមៗ នោះដែរ អ្នកបើកបរបានរ៉ឺយ៉ែរថយន្តថយក្រោយ ហើយព្យាយាមបើករត់គេចទាំងរថយន្តរងការខូចខាតផ្នែកខាងមុខរហូតដល់ជិតវត្តជ្រោយអំពិល ផ្លូវជាតិលេខ ០១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ទើបសមត្ថកិច្ចសហការគ្នាដេញឃាត់បានរថយន្ត ក៏ដូចជាអ្នកបើកបរ។

ក្រោយកើតហេតុ រថយន្តត្រូវសមត្ថកិច្ចប្រគល់ឲ្យជំនាញចរាចរណ៍ផ្លូវគោកទៅវាស់វែងរក្សាទុក រង់ចាំដំណោះស្រាយ៕
អត្ថបទ ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


