Connect with us

ព័ត៌មានជាតិ

សភាពាណិជ្ជកម្មត្រកូលលីនពិភពលោក ចង់សិក្សាលម្អិតពីការ​វិនិយោគនៅ​កម្ពុជា

បានផុស

នៅ

ក្នុង​ជំនួប​សម្ដែង​ការ​គួរ​សម​ និង​ពិភាក្សា​ការងារ​ ជា​មួយ​លោក ស៊ុន​ ចាន់​ថុល អនុប្រធាន​ទី​១ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា នា​ថ្ងៃ​ទី​៣០ ខែ​ឧសភា ម្សិល​មិញ​នេះ ប្រតិភូ​សភាពាណិជ្ជកម្ម​ត្រកូល​លីន​ពិភព​លោក បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ ដែល​​​ចង់​​ឱ្យ​មាន​ការ​រៀប​ចំ​ការ​សិក្ខា​សាលា​សិក្សា​លម្អិត អំពី​កាលានុវត្ត​ភាព​វិនិយោគ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ចំពោះ​មុខ​ លោក ស៊ុន ចាន់​ថុល ប្រតិ​ភូ​សភា​ពាណិជ្ជកម្ម​ត្រកូល​លីន​ពិភព​លោកបាន​បង្ហាញ​ចំណាប់​អារម្មណ៍​របស់​ខ្លួន ក្នុង​ការ​រៀប​ចំ​ឱ្យ​មាន​សិក្ខាសាលា​អំពី​កាលានុវត្ត​ភាព​វិនិយោគ​នៅ​កម្ពុជានៅ​ទីស្ដីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​សភា​ពាណិជ្ជកម្ម​ត្រកូល​លីន​ពិភព​លោក​រំពឹង​នឹង​មាន​វិនិយោគិន​ជា​សមាជិក​របស់​ខ្លួន​ប្រមាណ ៥០០ នាក់ចូលរួម។

ទន្ទឹម​នោះ សភា​ពាណិជ្ជកម្ម​បាន​គោរព​អញ្ជើញ លោក ស៊ុន ចាន់​ថុល​ បំពេញ​ទស្សនកិច្ច​ចុះ​ពិនិត្យ​រោងចក្រ​របស់​ខ្លួន​លើ​វិស័យ​សុខាភិបាល​ដោយ​ផ្ទាល់​នៅ​ឱកាស​ណា​មួយ​។


ក្នុង​ឱកាស​នោះ​ដែរ លោក ស៊ុន ចាន់​ថុល ក៏​​បាន​គូស​បញ្ជាក់​ពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ពិសេស​ច្បាប់​វិនិយោគ​ដែល​បង្កភាព​ងាយ​ស្រួល​ដល់​វិនិយោគិន រួម​មាន​​ការផ្ដល់ការលើកទឹកចិត្តក្នុងគម្រោង និង​ភាព​បើក​ចំហររបស់កម្ពុជាក្នុងការទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស។ បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាបាន​បង្កភាពងាយស្រួល និងប្រទាក់ក្រឡាជូនដល់វិនិយោគិន តាមរយៈ​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​​គាំទ្រ​ទាំង​ផ្លូវ​គោក ផ្លូវទឹក និងផ្លូវអាកាស​ផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម