Connect with us

ព័ត៌មានជាតិ

ប្រុង​សម្លាប់កូនស្រី​អាយុ​៣​ខែ រួច​ផ្តាច់​ជីវិត​ខ្លួនឯង តែ​ត្រូវ​បង​ថ្លៃមកជួយ​ទាន់​

បានផុស

នៅ

​ស្ត្រី​វ័យ​សាមសិប​ផ្លា​យ​ឆ្នាំ​ម្នាក់ ត្រូវ​បាន​បងប្រុស​បង្កើត​ជួយ​ទាន់​ពេល​វេលា រួម​ជា​មួយ​នឹង​កូនស្រី​អាយុ៣ខែ​ម្នាក់​ផង បន្ទាប់ពី​នាង​បាន​ឡើង​ទៅ​បម្រុង​នឹង ចង​.​ក នៅ​ក្នុង​បន្ទប់ទឹក ហើយ​បានដាក់​កូន​តូច​ ដែល​មិនទាន់​ដឹង​អី​ទៅ​ក្នុង​អាងទឹក ក្នុង​គោលបំណង​ឲ្យ​ស្លាប់​ទៅ​ជាមួយគ្នា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើត​ឡើង នៅវេលា​ម៉ោង០០និង២០នាទីរំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ក្រុមទី​១ ភូមិ​ចំការចេក ឃុំ​ស៊ុ​ង ស្រុក​សំឡូត ខេត្តបាត់ដំបង ដោយ​ស្ត្រី​រងគ្រោះ​មានឈ្មោះ ប៉ាវ សឿន (​ហៅ ពៅ​) អាយុ៣៦ឆ្នាំ រួម​និង​កូនតូច​ឈ្មោះ ហ៊ុន ស្រី​តី ភេទ​ស្រី អាយុ៣​ខែ។​

បើតាម​ការលើកឡើង​ពី​បងប្រុស​បង្កើត​បាន​និយាយ​ថា នៅ​ពេល​កើតហេតុ​ គឺ​ដូចជា​ចៃដន្យ​បំផុត ដោយសារតែ​លោក បាន​ឮ​សំឡេង​ឆ្កែ​ព្រូស​ខ្លាំង ទើប​ធ្វើ​ឲ្យ​លោក​ភ្ញាក់ ក៏បាន​ចុច​ពិល​រកមើល​ក្រែង​មាន​ចោរ​ចូល​លួច​ផ្លែ​ទុរេន នៅ​ខាងក្រោយ​ផ្ទះ ហើយ​ក៏បាន​បង្វិល​ពិល​មកដល់​បន្ទប់ទឹក​ក៏​បាន​ឃើញ​ប្អូនស្រី​បម្រុង​ចង​.​ក សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​នោះ ទើប​ខ្លួន​ក៏​បានរ​ត់​ទៅ​ជួយ ហើយក៏​ឃើញ​ក្មួយ​ស្រី ដែល​ទើប​តែ​មាន​អាយុ​៣​ខែ នៅ​ក្នុង​ទឹក​អាង ទើប​ខ្លួន​ក៏បាន​ជួយ​លើក​ចេញ​តែ​ម្តង​ជា​សំណាងល្អ​ក្មេង​ស្រី​ដ៏​តូច​គ្រាន់តែ​ឈ្លក់​ទឹកតែ​មិន​ស្លាប់។​

រហូត​ទល់​ភ្លឺ និង​មួយ​ព្រឹក​ទៀត ដោយសារតែ​សមត្ថកិច្ច​សួរ​នាំ​រក​មូលហេតុ តែ​ស្ត្រី​រូប​នេះ​មិន​ព្រម​និយាយ​ប្រាប់​ទាល់តែសោះ ទើប​ឲ្យ​ក្រុមការងារ​កិច្ចការនារី​ឃុំ មក​ជួយ​សួររក​មូលហេតុ ក៏​នៅតែ​គ្មាន​ប្រយោជន៍​ដដែល​។ គួរ​បញ្ជាក់​ដែ​រថា នៅ​យប់​នោះ​ប្តី​របស់​ស្ត្រី​រងគ្រោះ​ទៅ​ដេក​នៅឯ​ចម្ការ ទើប​នាង​មានឱកាស​ធ្វើ​អត្តឃាត​បែបនេះ តែ​មិន​សម្រេច​ទាំង​ម្តាយ​ទាំង​កូន​តូច៕

អត្ថបទ៖ សោ និយម​រ័ត្ន

សូមចុចអាន៖ ​កម្លាំង​អាវុធហត្ថចុះបង្ក្រាប​និង​រឹបអូស​ឈើប្រណិត​១២៧​ដុំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម