Connect with us

ព័ត៌មានជាតិ

ខឹងម្ចាស់​ហាងមិនចាក់​បទចម្រៀងឲ្យស្ដាប់ទាញកែវបោកប្រាវ​

បានផុស

នៅ

បុរស​ម្នាក់​ចូល​ទៅផឹក​ស៊ីក្នុងហាង​មួយកន្លែង ​កុម្ម៉ង់បទចម្រៀងម្ចាស់ហាងមិនបាន ​ផ្ទុះកំហឹងទាញ​កែវ ទាញចានបោកប្រាវខ្ទាតអំបែងត្រូវនារីបុគ្គលិកហាងរងរបួសដេ៣ថ្នេរ ត្រូវនារីរង​គ្រោះប្ដឹង​ទាសំ​ណង១០០០ដូល្លារ។

ករណីនេះ​បានកើតឡើងនៅ​ចំណុច​ក្នុង​ភោជនីយដ្ឋាន​ ទីក្រុង អាន់ឆ័រ មា​នទីតាំងក្នុង​ដីឡូត៍​លេខ​២៩ ផ្លូវ​លេខ​២៦១ ក្រុមទី​៣២ ភូមិ​១១ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ ជនបង្កឈ្មោះ ជួប សុខ​ជ័រ ហៅ ជ័រ អាយុ​២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ផ្ទះជួល ផ្លូវ​បេតុង​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ។ ចំណែក​នារី​រងគ្រោះ​ឈ្មោះ កាន សុផាត អាយុ​២៥​ឆ្នាំ បុគ្គលិក ភោជនីយដ្ឋាន ទីក្រុង អាន់ឆ័រ ស្នាក់នៅ​ផ្ទះជួល​លេខ​២៥២ ផ្លូវ​លេខ​២៦១ ក្រុមទី​២៧ សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ រងរបួស​ដេ៣ថ្នេក្រោមភ្នែក។

ក្រោយពីបង្កហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះ​ដល់ទីតាំង​កើតហេតុ ឃាត់ខ្លួន​ជនបង្ក​យកមក​សួរ​នាំ និងធ្វើការ​សម្របសម្រួល​ជាមួយជនរងគ្រោះ ដោយមិនមានប្រាក់សងនារីរងគ្រោះ ទើបជនរង​គ្រោះឲ្យសមត្ថកិច្ចធ្វើការតាមផ្លូវច្បាប់៕

អត្ថបទ ៖ សុខុម ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

១សប្ដាហ៍ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសគ្រឿងញៀន២១០នាក់ និងក្មេងទំនើង១០៩នាក់

សេចក្ដីជូនដំណឹង៦០ នាទី មុន

Yeo’s Cambodia បន្ថែមអត្ថប្រយោជន៍ទ្វេដងក្នុងទឹកសណ្តែកសៀង Immuniti របស់ខ្លួនជាមួយវីតាមីន B6 និងរ៉ែស័ង្កសី ដើម្បីជំនួយដល់សុខភាពឱ្យកាន់តែប្រសើរ

ព័ត៌មានជាតិ១ ម៉ោង មុន

ផ្លូវផ្សារលើ ខេត្តបាត់ដំបង កាន់តែចង្អៀត និងមានការចាក់សំរាមចូលស្ទឹងសង្កែ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពានកោះពេជ្រ-កោះនរា ដោះស្រាយការកកស្ទះ ផ្លូវជាតិលេខ១ ប្រមាណ ៥០%

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងជំនាញគ្រោងបញ្ជូនមន្ត្រីនគរបាល និងបក្ខពួកពាក់ព័ន្ធគ្រឿងញៀនជិត៨គីឡូទៅតុលាការ

Sokha Hotels

ព័ត៌មានពេញនិយម