Connect with us

ព័ត៌មានជាតិ

​ផលិតផល​ទូទៅ​ជាង ៥00តោន នឹង​កម្ទេច​ចោល​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ស្អែក

បានផុស

នៅ

ឱសថ​ខុស​ច្បាប់ ចំនួន ៧.៧តោន និង​ផលិតផល​ក្លែងក្លាយ​ទូទៅ ចំនួន​ជាង ៥00តោន ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នា​ពេល​កន្លង​ទៅ នឹង​ត្រូវ​កម្ទេច​ចោល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែ​វិច្ឆិកា​ ឆ្នាំ២០២០។
 
តោង​តាម​សេចក្ដី​ជូនដំណឹង​របស់​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (គ.ប.ផ.ក) បាន​ឲ្យ​ដឹង​ថា ពិធី​កម្ទេច​ឱសថ​ខុសច្បាប់ ចំនួន ៧.៧តោន និង​ផលិតផល​ក្លែង​ក្លាយ ទូទៅ​ចំនួន ៥៣៣តោន សរុប​រួម ចំនួន ៥៤០.៧​តោន ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ នៃ​គណៈកម្មាធិការ បាន​បង្ក្រាប និង​រឹបអូស​បាន​នា​ពេល​កន្លង​មក ​នឹង​ធ្វើ​ឡើង​នៅ ថ្ងៃ​ព្រហស្បតិ៍ ទី០៥ ខែ​វិច្ឆិកា​ ឆ្នាំ២០២០ វេលា​ម៉ោង ៨:៣០នាទីព្រឹក នា​បរិវេណ​ទីលាន​ចាក់​សំរាម​ដង្កោ ស្ថិត​នៅ​សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ (ផ្លូវចូលជាប់នឹង​សាលា​សង្កាត់​ជើងឯក) ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ (គ.ប.ផ.ក) បាន​ឲ្យ​ដឹង​បន្ថែម​ថា ពិធី​នេះ ធ្វើ​ឡើង​ក្រោម​អធិបតី លោក កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ និង​មាន​ការ​ចូលរួម​ពី​សំណាក់​ថ្នាក់​ដឹកនាំ​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អង្គ​ទូត​​នានា អាជ្ញាធរ​ដែនដី មន្ត្រី​រាជការ និង​វិស័យ​ឯកជន​ជា​ច្រើន​រូប​ទៀត​ផង​ដែរ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២៨ នាទី មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

មួយទសវត្សរ៍មកនេះ មានជនចំណាកស្រុកលើលោកជាង ៦៣,០០០ នាក់ស្លាប់បាត់បង់ជីវិត

កីឡា៦០ នាទី មុន

ចាន់ ប៊ុនហឿន ប្រាប់​ថា ​នឹងពិបាកវ៉ៃ ខាំភូ ឲ្យសន្លប់យប់ស្អែក

អាជីព១ ម៉ោង មុន

យុវជនម្នាក់ បង្កើតមាតិកាស្ដីពីការដាំដុះបន្លែ និងចិញ្ចឹមសត្វ ទទួលបានការគាំទ្រពីមហាជន

Sokha Hotels

ព័ត៌មានពេញនិយម