ព័ត៌មានជាតិ
ដុតកម្ទេចសាច់មាន់ខូចគុណភាពជាង ៥ តោនដែលលបឆ្លងដែនពីប្រទេសថៃ
សាច់មាន់ ឆ្អឹងមាន់ គ្រឿងក្នុង និងប្រហិត ដែលខូចគុណភាព ត្រូវបានរៀបចំពិធីដុតកម្ទេចចោល បន្ទាប់ពីត្រូវបានកម្លាំងជំនាញបង្ក្រាប នៅក្បែរមាត់ច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង។
ការឃាត់នេះ គឺបានប្រព្រឹត្តឡើងកាលពីល្ងាចថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រស្រុកកំរៀរ ខេត្តបាត់ដំបង ដែលកម្លាំងបង្ក្រាបនោះមានប៉ូលិសសេដ្ឋកិច្ច ប៉ូលិសច្រកព្រំដែន កម្លាំងនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ( ក.ប.ប ) ដឹកនាំដោយលោក ហាក់ សិខរិន និង កម្លាំងការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធ ប្រចាំតំបន់៤ ដឹកនាំដោយលោក សាយ ហឿន។


កិច្ចប្រតិបត្តិការនេះគឺឃាត់បានរថយន្តម៉ាកសាំងយ៉ុង ១ គ្រឿង ដែលមានដឹកសាច់មាន់ខូចគុណភាពចម្រុះសរុបទម្ងន់ ៥០៣៦ គីឡូក្រាម និងអ្នកបើកបរម្នាក់។ នៅវេលាម៉ោង២រសៀល ថ្ងៃទី៧ ខែមិថុនា នេះដែរ កម្លាំងចម្រុះក៏បានរៀបចំពិធីដុតកម្ទេចនៅទីលានចាក់សំរាម ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ដើម្បីទប់ស្កាត់នូវការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំផ្ទាល់របស់លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង៕


អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ ឃាត់ខ្លួននារីវ័យក្មេងពីរនាក់កំពុងឈរចែកចាយថ្នាំញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



