ព័ត៌មានជាតិ
ក្រសួងការងារ នឹងជំរុញការចុះធ្វើអធិការកិច្ចការងារនៅតាមរោងចក្រជួលផលិតបន្ត ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែប្រសើរ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២៤ មិថុនា នេះថា ក្រសួង នឹងជំរុញការចុះធ្វើអធិការកិច្ចការងារ នៅតាមរោងចក្រជួលផលិតបន្ដ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មឱ្យកាន់តែប្រសើរ និងស្របតាមបទដ្ឋានអន្តរជាតិខាងការងារ។

លោកបានបន្តថា តាមផែនការសកម្មភាព នៃការរៀបចំការចុះធ្វើអធិការកិច្ចការងារនៅតាមសហគ្រាសគ្រឹះស្ថាន ក្រសួងបានកំណត់ផែនការសកម្មភាព ក្នុងការចុះធ្វើអធិការកិច្ចការងារ ដោយកំណត់ទៅលើវិស័យជាអាទិភាព ដែលក្នុងនោះរួមមានវិស័យកម្មសាល វិស័យឧស្សាហកម្មទេសចរណ៍ វិស័យកសិកម្ម និងវិស័យសំណង់។
លោកបានបន្តទៀតថា ក្នុងន័យនេះ ការចុះធ្វើអធិការកិច្ចការងារ គឺដើម្បីលើកកម្ពស់ការអនុវត្តលក្ខខណ្ឌទូទៅ នៃការងារ លក្ខខណ្ឌសុខភាព និងសុវត្ថិភាពការងារនៅកន្លែងធ្វើការ និងលក្ខខណ្ឌពាក់ព័ន្ធនឹងរបបសន្តិសុខសង្គម (ប.ស.ស)។

លោកបានបន្ថែមថា ដោយឡែកការចុះធ្វើអធិការកិច្ចការងារនេះយើងមិនមានកំណត់ទៅលើលក្ខណៈសហគ្រាស គ្រឹះស្ថាន ជាការចុះកិច្ចសន្យាម៉ៅការបន្ដនោះទេ។ ប៉ុន្តែជារួម គឺសហគ្រាស គ្រឹះស្ថានទាំងអស់នោះគឺមានក្នុងផែនការអធិការកិច្ចការងារ ស្របតាមសហគ្រាស គ្រឹះស្ថានក្នុងវិស័យអាទិភាពដែលមានកំណត់ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨។
លោកបានបន្ថែមទៀតថា ផ្អែកតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ២០២៤-២០២៨ ដើម្បីជំរុញបន្ថែមនូវយន្តការត្រួតពិនិត្យអនុលោមភាពលក្ខខណ្ឌការងារ នៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់សហគ្រាស គ្រឹះស្ថាន រួមទាំងការជួលផលិតបន្ដ ឱ្យកាន់តែល្អប្រសើរ ស្របតាមបទដ្ឋានអន្តរជាតិខាងការងារ ក្រសួងនឹងជំរុញការចុះធ្វើអធិការកិច្ចការងារ ដោយផ្អែកលើកម្រិតហានិភ័យរបស់សហគ្រាស គ្រឹះស្ថាន ជាពិសេសត្រួតពិនិត្យអនុលោមភាពលក្ខខណ្ឌការងារនៅក្នុងខ្សែច្រវាក់ផលិតកម្ម រួមទាំងការជួលផលិតបន្ដ និងការប្រើប្រាស់ពលកម្មគាំទ្រពាក់ព័ន្ធ។

លោក កត្តា អ៊ន បានបញ្ជាក់ថា ទន្ទឹមនឹងនេះ ក្នុងផែនការសកម្មភាព នៃកិច្ចសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) បានកំណត់អំពីសារៈសំខាន់ក្នុងការរៀបចំយន្ដការគ្រប់គ្រងការជួលផលិតបន្ដរបស់រោងចក្រ សហគ្រាស ក្នុងវិស័យនាំចេញវាយនភណ្ឌ និងកាត់ដេរសម្លៀកបំពាក់ និងផលិតផលធ្វើដំណើរ និងកាបូប។
ផ្អែកតាមរបាយការណ៍ស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្ដិកម្ម (SICMS) បំពេញដោយសហគ្រាស គ្រឹះស្ថាន នៅក្នុងឆ្នាំ ២០២៣ មានរោងចក្រដែលមានលក្ខណៈជាការីយភារី (ម៉ៅការបន្ត) មានចំនួនសរុប ២២ និងកម្មករ-និយោជិតសរុបប្រមាណចំនួន ១២ ៧២៩ នាក់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


