ព័ត៌មានជាតិ
ប្រយ័ត្នទីតាំង ២៦កន្លែងនៅខេត្តព្រះសីហនុ រងគ្រោះធ្ងន់ បន្ទាប់ពីភ្នំពេញ
រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចបិទទីតាំងចំនួន ២៦ កន្លែងពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ ទីតាំងអាជីវកម្មទាំង ២៦ នេះ ភាគច្រើនពាក់ព័ន្ធសណ្ឋាគារ កាស៉ីណូ ដែលរកឃើញអ្នកឆ្លងកូវីដ ១៩។

ខេត្តព្រះសីហនុ ដែលរងគ្រោះធ្ងន់ធ្ងរមានអ្នកឆ្លងច្រើនបន្ទាប់ពីរាជធានីភ្នំពេញ គិតត្រឹមថ្ងៃ ២៨ កុម្ភៈ ២០២១ មានអ្នកឆ្លងកូវីដចំនួន ៣៥ នាក់។ រដ្ឋបាលខេត្តព្រះសីហនុបានអំពាវនាវ ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តព្រះសីហនុ បើមិនមានករណីចាំចាច់ សូមកុំធ្វើដំណើរចល័តពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ឬតាមបណ្តាខេត្តផ្សេងទៀត ឬពីក្រុងស្រុកនានា ចូលមកក្រុងព្រះសីហនុ (ត្រូវស្នាក់នៅផ្ទះ ឬកន្លែងធ្វើ) ។
ដោយឡែកទីតាំង ២៦ ដែលត្រូវប្រយ័ត្ន ព្រោះមានពាក់ព័ន្ធអ្នកឆ្លងកូវីដ ១៩ ដែលរួមមាន៖
១/សណ្ឋាគារ ហ័ងហ្គ័នជាយី
២/សណ្ឋាគារ និងកាស៉ីណូជីប៉ី១
៣/សណ្ឋាគារ និងកាស៉ីណូជីនប៉ីគួយជូ
៤/សណ្ឋាគារ និងកាស៉ីណូជីនប៉ីព័រអ៉ី
៥/អគាស្នាក់នៅរួម វ៉ាន់ ឃីឈីង
៦/អគារស្នាក់នៅរួម វីន ភ្យូឈ័រ ខុនដូ អាជីវកម្ម
៧/ សណ្ឋាគារនិងកាស៉ីណូហ្គូដដេស អ៊ែនលីបើធី
៨/សណ្ឋាគារអេស អេសហូថែល និងរេស៉ីដិន
៩/សណ្ឋាគារអន្តរជាតិ ហាយជីកាង
១០/មន្ទីរពេទ្យឯកជន ថៃខាង
១១/កាស៉ីណូឆាងឆីង អ៉ីឡីឆឹង
១២/សណ្ឋាគារ និងភោជនីយដ្ឋាន ជូហៃតាង
១៣/សណ្ឋាគារ និងកាស៉ីណូប្រីលលាន ប៉ឡាយ
១៤/ សណ្ឋាគារ និងកាស៉ីណូស៉ីហ៊ូ
១៥/ សាលាបឋម និងអនុវិទ្យាល័យតេជោសែនកម្មករ
១៦/ផ្សារទំនើបដារុនហ្វា (ដំរីប្រាំ)
១៧/ណានហៃ អ៉ីនធើណេសិនណល ហូថែល
១៨/សណ្ឋាគារ អ៉ីស្ទនហ្រ្គេន
១៩/អគាស្នាក់នៅបុគ្គលិកជីនប៉ី
២០/ អគារស្នាក់នៅបុគ្គលិកជិនប៉ី៣
២១/ សណ្ឋាគារ មុិញមិន
២២/ កាស៉ីណូ ហ័ងឡឹ
២៣/ មន្ទីរសម្រាកព្យាបាលអន្តរជាតិក្រុងព្រះសីហនុ
២៤/សណ្ឋាគារ ស៉ីងហ្សាវ័ន
២៥/ សណ្ឋាគារ ម៉ីងគ័ន
២៦/ សណ្ឋាគារ ជិន ហ្វឹង
ចុចអាន៖ បើមិនការចាំបាច់ សូមកុំធ្វើដំណើរចល័តចេញ ឬចូលខេត្តព្រះសីហនុ
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


