Connect with us

ព័ត៌មានជាតិ

បង្ហោះ​ព័ត៌មាន​​ មន្ត្រីនគរបាល​​ធ្លាក់ខ្លួន​ពិការក្រោយ​ចាក់​វ៉ាក់សាំង​ចិន​ ឲ្យ​ចូល​ខ្លួនបំភ្លឺ

បានផុស

នៅ

​កាលពីថ្ងៃទី​១ ខែមីនា ឆ្នាំ​២០២១​នេះ អយ្យការ​អម​សាលាដំបូង​សៀមរាប បានចេញ​ដីកាកោះហៅ​ឲ្យ​ឈ្មោះ ឈុន វាន ដែល​មាន​គណនី​ហ្វេ​ស​ប៊ុក​ឈ្មោះ Chhun VeanII ដែល​បានបង្ហោះ​ចែកចាយ​ព័ត៌មាន​មិន​ពិត​ថា មាន​មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់ ​ធ្លាក់​ខ្លួន​ពិការ​ក្រោយពី​ចាក់​វ៉ាក់សាំង​ចិន ។

សាលាដំបូង​ខេត្ត​សៀមរាប បានកោះ​ហៅ​បុគ្គល​រូ​បនេះដែល​បច្ចុប្បន្ន​រស់នៅ​ភូមិ​ប៉ាង ឃុំ​ក្តី​រុន ស្រុក​ពួក សៀមរាប ឲ្យ​ចូលខ្លួន​ដើម្បី​ធ្វើការ​ឆ្លើយបំភ្លឺ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ វេលា​ម៉ោង​២៣​និង​០៤​នាទី ឈ្មោះ ឈុន វាន បាន​យក​រូបភាព​របស់​មន្ត្រី​នគរបាលជាតិ​ម្នាក់ នៃ​ក្រសួងមហាផ្ទៃ យកមក​បង្ហោះ​ចែកចាយ​ជា​សា​ធារណៈ នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក ដោយ​សរសេរថា មន្ត្រីនគរបាល​ក្រសួងមហាផ្ទៃ​ម្នាក់​ធ្លាក់ខ្លួន​ពិការ​ក្រោយពី​ចាក់​វ៉ាក់សាំង​ចិន។

​ការ​បង្ហោះ​នេះ ជា​ព័ត៌មានមិនពិត ធ្វើ​ឲ្យ​សាធារណៈ​ជនជាតិ​-​អន្តរជាតិ មានការ​យល់ច្រឡំ​ពី​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ប៉ះពាល់​ និង​ជាការ​ញុះញង់​បង្ក​ឲ្យ​មាន​ភាពអសន្តិសុខ​នៅក្នុង​សង្គម​៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម