Connect with us

ព័ត៌មានជាតិ

ខេត្តកំពតទទួលចាក់វ៉ាក់សាំងកូវីដ-១៩លើកដំបូង

បានផុស

នៅ

(ខេត្តកំពត)៖ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានអញ្ជើញចុះដល់មន្ទីរពេទ្យបង្អែកខេត្តកំពត ដើម្បីសំណេះសំណាល ក្នុងឱកាសនៃពិធីបើកការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយស្ម័គ្រចិត្តលើកទី១ ជូនដល់ មន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខក្នុងខេត្តកំពត នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍សំណេះសំណាល លោក ជាវ តាយ អភិបាលខេត្តបានបញ្ជាក់ថា ជំងឺឆ្លងកូវីដ-១៩គឺជាបញ្ហាសកល ដែលពិភពលោកបាននឹងកំពុង ផ្ដោតការយកចិត្តទុកដាក់រួមគ្នា ប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងសកលនេះ។ ក្នុងឱកាសនេះឯកឧត្តមអភិបាលខេត្ត សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់បំផុតជូនចំពោះ សម្ដេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់វ៉ាក់សាំងដល់ខេត្តកំពតនាពេលនេះ។ 

អភិបាលខេត្តកំពតមានប្រសាសន៍ថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែបានខិតខំយកចិត្តទុកដាក់ណែនាំឱ្យអនុវត្តិវិធានការសុខាភិបាល ឱ្យបានត្រឹមត្រូវ ព្រមទាំងបានដាក់ចេញនូវវិធានការក្នុងការទប់ស្កាត់ជំងឺកូវិដ-១៩ យ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ពិសេសការស្វែងរកជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត ក៏ដូចជាជំនួយសប្បុរសជន និងថវិកាផ្ទាល់របស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណា ឱ្យមានវ៉ាក់សាំងចាក់ជូនដល់ប្រជាពលរដ្ឋទូទៅដែលធ្វើឡើងដោយការស្ម័គ្រចិត្ត។

ដោយឡែកខេត្តកំពតជាជំហានដំបូងនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាល ផ្តល់ជូនវ៉ាក់សាំងការពារកូវីត-១៩ ចំនួន៦,០០០ដូស ដើម្បីចាក់ជូនដល់ មន្ត្រីសុខាភិបាល កងកម្លាំងនគរបាល និងមន្ត្រីអាជ្ញាធរជួរមុខក្នុងខេត្តកំពតតាមគោលការណ៍ស្ម័គ្រចិត្ត។ 

អភិបាលខេត្តក៏បានណែនាំដល់មន្ត្រីសុខាភិបាលពាក់ព័ន្ធ និងកម្មវិធីចាក់វ៉ាក់សាំងទាំងអស់ ឱ្យយកចិត្តទុកដាក់ ផ្ដល់វ៉ាក់សាំងដល់អ្នកដែលបានមកទទួលឱ្យបានល្អ ហើយជាមួយនោះអ្នកដែលត្រូវទទួលចាក់វ៉ាក់សាំងក៏ត្រូវគោរពតាមការណែនាំរបស់គ្រូពេទ្យ ក្នុងរយៈពេលនៃការទទួលវ៉ាក់សាំងនេះផងដែរ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តកំពតមានចំនួន ០៥ទីតាំង រួមមាន មន្ទីរពេទ្យបង្អែកខេត្តកំពត មន្ទីរពេទ្យបង្អែកឈូកមន្ទីរពេទ្យបង្អែក អង្គរជ័យ មន្ទីរពេទ្យបង្អែកកំពង់ត្រាច និងមន្ទីរពេទ្យបង្អែកប៊ុន រ៉ានី ហ៊ុន សែនកោះស្លា។ តាមទិន្នន័យក្នុងផែនការរបស់មន្ទីរសុខាភិបាលខេត្តចំនួនមនុស្សសរុបត្រូវទទួលវ៉ាក់សាំងរហូតដល់ចំនួន៣,១៧៨នាក់ ក្នុងជំហានលើកទីមួយនេះ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ធី សុវណ្ណថា បធិសេធការចុះហត្ថលេខាដកតួនាទីប្រធានភូមិបាលក្រុងអរិក្សត្រ ដែលលោកស្រីអះអាងថា ជាហត្ថលេខាក្លែងក្លាយ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រី និងអភិបាលខណ្ឌពោធិសែនជ័យ រៀបចំអាហារសាមគ្គីជាមួយប្រតិភូបុគ្គលិក ជិត ១០០ រោងចក្រ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ធនាគារបរទេស ២ ប្ដឹងជំទាស់ការលក់អគារតម្លៃរាប់លានដុល្លាររបស់អតីត​សេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត

សេដ្ឋកិច្ច១២ ម៉ោង មុន

សមាគមធនាគារនៅកម្ពុជា បដិសេធ ការចុះផ្សាយថា ការទូទាត់តាមប្រព័ន្ធឌីជីថល ធ្លាក់ចុះ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្ពុជា ជាមេកន្ទ្រាញគ្រងលើអត្រាស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍​ខ្ពស់ជាងគេនៅអាស៊ាន

Sokha Hotels

ព័ត៌មានពេញនិយម