Connect with us

ព័ត៌មានជាតិ

នារី​ស្លាប់ក្នុង​បន្ទប់​ជួល ​ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ ​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់

បានផុស

នៅ

​​នារី​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​បន្ទប់​ផ្ទះជួល ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា មាន​ជាប់ពាក់ព័ន្ធ​ជា​មួយ​បុរស​ជន​ជាតិ​ចិន ស្រប​ពេល​បុរស​រូប​នោះ​បាត់​ខ្លួន ដែល​ហេតុការណ៍​នេះ កើតឡើងកាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០២១ នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើ​តាម​ការអះអាង​រប​ស់​ឈ្មោះ ប៉ាត ស្រី​ល័​ក្ខ អាយុ២៩ឆ្នាំ ភេទ​ស្រី ត្រូវជា​មិត្ត​រួមការ​ងារ​ជាមួយ​នារី​រងគ្រោះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នារី​រងគ្រោះ​ស្លាប់​ក្នុង​បន្ទប់​ផ្ទះ​ជួល​នោះ​ធ្លាប់​មាន​ទំនាក់ទំនង ស្នេហា​ស៊ីជម្រៅ​ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ ​ក្រោយពី​នាង​ស្លាប់​ក្នុង​បន្ទប់​នោះ ឥឡូវ​ជនជាតិ​ចិន​នោះ​ក៏​គេចខ្លួន​បាត់​ផង​ដែរ​។​ គួរ​បញ្ជាក់​ថា​ នៅ​យប់​ថ្ងៃទី​២ ខែ​មីនា ឆ្នាំ​២០២១​នេះ មាន​ស្ត្រី​ម្នាក់​ប្រទះឃើញ​សព​មិត្ត​ភក្តិ​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់ នៃ​ផ្ទះ​ជួល​មួយ ម្តុំ​គ្លីនិក​នគរ​រាជ្យ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​ឃាតក អារ.ក បណ្តាល​ឲ្យ​ស្លាប់ ក្នុង​ថ្លុក​ឈាម​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នារី​រងគ្រោះ ឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជា​បុគ្គលិក បម្រើ​ការងារ ក្នុង​កាស៊ីណូ​ពូ​លី ម្តុំ​នាគ​ទិព្វ​២ ផ្នែក Slot Super Machine​។​ បើ​តាម​ការពិនិត្យ​សព​នារី​រងគ្រោះ​ករណី​ឃាតកម្ម​មុន​ពេល​កើតហេតុ​ គឺ នៅវេលា​ម៉ោង៨យប់ ថ្ងៃ​ទី​២ ខែ​មីនា ឈ្មោះ ប៉ាត ស្រី​ល័​ក្ខ អាយុ២៩ឆ្នាំ ភេទ​ស្រី ត្រូវជា​មិត្ត​រួមការ​ងារ​ជាមួយ​នារី​រងគ្រោះ បាន​វិលត្រឡប់​មកពី​ធ្វើការ​វិញ ហើយ​បាន​ទៅ​រក​នារី​រងគ្រោះ​ដល់​បន្ទប់​។ លុះ​មកដល់​បន្ទប់ ឈ្មោះ ប៉ាត ស្រី​ល័​ក្ខ បាន​ឃើញ​បិទទ្វារ​ចាក់សោ​ខ្ទាស់​ជាប់ ទោះបី​គោះទ្វារ​យ៉ាងណា​ក៏​មិន​ឭ ទើប​ឈ្មោះ​ ប៉ាត ស្រី​ល័​ក្ខ យក​កូន​សោរ ពី​ម្ចាស់​ផ្ទះ​ជួល​ចាក់​ទ្វារ ក៏​ស្រាប់តែ​ឃើញ ឈ្មោះ ហួន ស្រី ដេក​ស្លាប់​លើ​គ្រែ​ពូក​ដោយមាន​ឈាម ជាប់​នឹង​ដងខ្លួន និង ក ផង ថែមទៀត។​

មិត្ត​ភក្តិ​បាន​និយាយ​ថា ​នារី​រងគ្រោះ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ស៊ីជម្រៅ ជាមួយ​បុរស​ជនជាតិ​ចិន​ម្នាក់ ហើយ​នៅ​ពេល​មាន​ករណី​ឃាតកម្ម លើ​នារី​រងគ្រោះ បុរស​ជនជាតិ​ចិន​ម្នាក់​នោះ ក៏បាន​បាត់​ខ្លួន​ដែរ​។ ដូច្នេះ​អាច​ជា​តម្រុយ​ សម្រាប់​ការស្រាវជ្រាវ​ករណី​ឃាតកម្ម​នេះ​ផង​ដែរ​។​ សមត្ថកិច្ច​នគរបាល​កងរាជអាវុធហត្ថ និង​មន្ត្រី​អាជ្ញាធរ​ដែនដី បាន​កំពុងតែ​ដុតដៃដុតជើង អង្កេត​ស្រាវជ្រាវ ដើម្បី​បំបែក​រឿង​ក្តី ឃាតកម្ម​នេះ​ហើយ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​នារី​វ័យ​ក្មេង​រូបស្រស់ម្នាក់ ត្រូវ​ឃាតក​ អារ.ក សម្លាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម