Connect with us

ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តតាកែវបង្ក្រាបជនសង្ស័យជួញដូរគ្រឿងញៀនជាមួយវត្ថុតាង១៤កញ្ចប់

បានផុស

នៅ

ខេត្តតាកែវ៖ ជនសង្ស័យជួញដូរ និងប្រើប្រាស់ថ្នាំញៀនម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនឡើងតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ សួង ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ (ជួញដូរប្រើប្រាស់) រស់ភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។​ ចំណែកវត្ថុតាងដកហូតបានមាន​ ម៉្សៅក្រាមសថ្លាចំនួន១៤កញ្ចប់ទម្ងន់ ៥៣,១៦ក្រាម (ថ្លឹងទាំងសម្បក់)​ ទូរសព្ទ័ចំនួន០១គ្រឿង​ ដាវដែកចំនួន៣ និងដបកែឆ្នៃសម្រាប់សេពថ្នាំញៀនចំនួនមួយផងដែរ។  

ជនសង្ស័ពាក់ព័ន្ធនឹងគ្រឿងញននេះត្រូវសមត្ថកិច្ចឃាត់ខ្លួននៅព្រលប់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១​ តាមការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ​ ដឹកនាំបញ្ជាដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ ធ្វេីឡេីងនៅចំណុចភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។​ 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យជំនាញ់កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕

អត្ថបទ៖​ វីរ:

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម