ព័ត៌មានជាតិ
កសិករក្នុងខេត្តបាត់ដំបងប្រើដ្រូនបាចជីស្រូវ មួយហិកតា ៣ ម៉ឺនរៀល ខណៈល្បឿនដាំដុះស្រូវឆ្នាំនេះស្ទុះខ្លាំង
ល្បឿននៃការដាំដុះដំណាំស្រូវវស្សានៅក្នុងខេត្តបាត់ដំបងឆ្នាំ២០២៤ មានល្បឿនលឿនជាងឆ្នាំ២០២៣ ខណះបច្ចុប្បគេសង្កេតឃើញ កសិករបានកំពុងសម្រុកបាចជីដោយប្រើដ្រូន និងបាញ់ថ្នាំការពារសត្វដង្កូវលើផលដំណាំដាំដុះ។

ប្រជាកសិករតាមស្រុកមួយចំនួនក្នុងខេត្តបាត់ដំបងប្រាប់ថា ផលដំណាំស្រូវបើគិតតមកដល់ពេលនេះមិនមានការប្រឈមបញ្ហាណាមួយនោះនៅឡើយ។
កសិករក្នុងស្រុកមោងឫស្សី ស្ថិតនៅក្នុងភូមិកូនខ្លុង ឃុំកំពុងព្រៀង អ្នកស្រី ឈន សុីម បានឲ្យដឹងថា ស្រូវឆ្នាំនេះលូតលាស់ល្អជាងឆ្នាំកន្លងទៅ ហើយការប្រឈមក៏មិនមានបញ្ហាដែរ តែក៏ត្រូវការប្រើប្រាស់ជីនិងថ្នាំទប់ស្កាត់ដង្កូវផងដែរដើម្បីបង្កើនទិន្នផល។
លោក ឈន ឌី ជាកូនប្រុសអ្នកស្រី ឈន សុីម បានប្រាប់ថា “ដីចំណែកខ្ញុំមាន ១០ ហិកតា ម៉ែខ្ញុំ ៥ ហិកតា និងប្អូនស្រីៗខ្ញុំមួយចំនួនទៀត លូតលាស់ស្របគ្នាល្អណាស់។ ពួកខ្ញុំប្រើថ្នាំការពារដង្កូវដែរ បើទោះបីមិនទាន់កើតមាន ដោយប្រើប្រាស់តាមបច្ចេកទេសណែនាំពីមន្ត្រីជំនាញ ដើម្បីបង្កើនទិន្នផលហើយមិនប៉ះពាល់សុខភាព”។

លោកថា ការបាចជីដោយជួលដ្រូនសម្រាប់បាញ់ពីលើ បើដើរបាញ់ដោយថ្មើជើងមិនងាយទេ ជួបផលលំបាកច្រើន រួមទាំងប៉ះពាល់សុខភាពផងដែរ។
“បើប្រើដ្រូនល្អ មិនជួបផលលំបាក និងសុខភាព ដោយគេយកឈ្នួល ១ ហិកតា ៣ មុឺនរៀល តែខ្ញុំច្រើនហិកតា សុំគេចុះតម្លៃបាន ៥ ពាន់រៀលដែរ ក្នុងមួយហិកតា ឆ្នាំនេះបើបានផលច្រើនខ្ញុំនឹងទិញដ្រូន ១ ដែរ គ្រាន់បានរកកម្រៃបន្ថែមដូចគេ”។ លោក ឈន ឌី បានបញ្ជាក់បន្ថែម។
កសិករមួយរូបទៀតរស់នៅភូមិព្រែកទ្រព្យ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ គឺលោក សុជាតិ បានឲ្យដឹងដែរថា ដោយសារតែ លោកមានការពិបាកខ្លាំង ក្នុងការបាញ់ថ្នាំស្មៅនិងដាក់ជីស្រូវម្តងៗ ត្រូវដើរលុយទឹកទំរាំបាញ់ថ្នាំរួច ហើយក្នុងមួយហិកតាប្រើ ពេលរហូតពេញមួយថ្ងៃ ខណះដែលលោកបានធ្វើស្រូវប្រដេញទឹកចំនួន ១០ ហិកតា ហើយក៏ប្រឈមសុខភាពផងដែរ ចំពោះការដើរបាញ់ថ្នាំ។ ដោយសារតែកត្តានេះហើយ ទើបលោកសន្សំលុយហើយសម្រេចចិត្តទិញដ្រូនមកប្រើតែម្តង ហើយការប្រើប្រាស់ដ្រូន សម្រាប់បាញ់ថ្នាំនិងជី គឺចំណាយពេលត្រឹមតែជាង ១០ នាទីប៉ុណ្ណោះក្នុងមួយហិកតា។
លោកថ្លែងយ៉ាងដូច្នេះថា “ដោយសារ តែខ្ញុំជួបផលលំបាកខ្លាំង និងគិតដល់សុខភាពផង ទើបសម្រេចទិញដ្រូនតូចមួយនេះ ក្នុងតម្លៃ ៧ ពាន់ដុល្លារ ហើយក៏រកបានកម្រៃបន្ថែម”។
លោកបន្តថា ក្រៅពីប្រើប្រាស់ទៅលើដំណាំស្រូវខ្លួនឯងផ្ទាល់ ក៏ឆ្លៀតពេលស៊ីឈ្នួលបាញ់ថ្នាំនិងជីឱ្យអ្នកភូមិរកកម្រៃផងដែរ ក្នុងនោះមានបាញ់ជីនិងថ្នាំលើគ្រប់ផលដំណាំក្រៅពីស្រូវ ដោយមួយហិកតាយកកម្រៃ ៣ មុឺនរៀលហើយមានអ្នកស្រុក ច្រើនដែលពួកគាត់ត្រូវការជួល អាចរកចំណូលបានគ្រាន់បើដែរ មិនលំបាកសម្រាប់ជីវិភាពគ្រួសារ។
បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០២៤ នេះ បានបង្ហាញឲ្យដឹងថា ផ្នែកវិស័យកសិកម្មក្នុងខេត្តបាត់ដំបងក្នុងឆ្នាំ២០២៤ បង្កើនល្បឿននៃការដាំដុះជាងឆ្នាំ២០២៣។ ក្នុងនោះផលដំណាំស្រូវបានភ្ជួររាស់ និងដាំដុះលើផ្ទៃដីតាមផែនការចំនួន ៣៣៥.០០០ហិកតា កើនឡើង ៨២.២៥% បើធៀបក្នុងឆ្នាំ២០២៣។
ដំណាំសាកវប្បកម្ម និងឧស្សាហកម្មសរុប ២៥៦.៥៦០ ហិកតា ក្នុងនោះផ្ទៃដីដំណាំសាកវប្បកម្ម ២.០៤០ ហិកតា ស្មើនិង ៥៨.៧៥% បើធៀបក្នុងឆ្នាំ ២០២៣។ ប្រភពដដែលបញ្ជាក់ថា បើគឹតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ផលដំណាំទាំងអស់នៅមិនទាន់មានការរងផលប៉ះពាល់ឬខូចខាត ដោយកត្តាធម្មជាតិនៅឡើយនោះទេ៕
អត្ថបទ៖ សៅ សារិទ្ធ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


