Connect with us

ព័ត៌មានជាតិ

ស្ត្រី​នៅ​ភូមិ​ម្រោម ខេត្តកំពត​យល់ដឹង​ច្បាស់​អំពី​សុខភាព និង​ការ​រំលូត​​

បានផុស

នៅ

​កាលពី​ជំនាន់​មុន​ស្ត្រី​ពុំ​សូវ​ទទួលបាន​ព័ត៌មាន​ស្តីអំពី​សុខភាព និង​ការ​រំលូត​ដោយ​សុវត្ថិភាព​ឡើយ ដែល​បណ្តាលឱ្យ​ស្ត្រីមួយចំនួនត្រូវ​ទទួលរង​នូវ​ជំងឺ​ផ្សេងៗ​ជាច្រើន​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​សុខភាព ជា​ពិសេស​គឺ​ទទួលរង​នូវ​ការរើសអើង ការ​មាក់ងាយ​ពី​អ្នក​នៅ​ជុំវិញខ្លួន គ្រួសារ សង្គម និង​សហគមន៍ បន្ទាប់ពី​ពួកគេ​មាន​ផ្ទៃពោះ​ដែល​មិន​ចង់បាន​។​

​លោក ហេង សុខ​ហ៊ុល​ មានប្រសាសន៍ថា​ “​យុវវ័យ​ដែលមាន​អាយុ​ពី១៨ឆ្នាំ​ឡើងទៅ ពួកគេ​អាច​មាន​សិទ្ធិ​សម្រេចចិត្ត​ដោយ​ខ្លួនឯង​ពាក់ព័ន្ធ​ទៅនឹង​ការ​រំលូត ដោយ​មិនមាន​ការបង្ខិតបង្ខំ​ពី​សំណាក់​ឪពុកម្តាយ គ្រួសារ ឬ​នរណាម្នាក់​ឡើយ​។ ប៉ុន្តែ​ផ្ទុយទៅវិញ យើង​បាន​រកឃើញថា យុវវ័យ​ដែលមាន​អាយុ​១៨​ឆ្នាំ​ឡើង ពួកគេ​តែងតែ​ទទួលរង​នូវ​គំនាប​ពី​សំណាក់​ពី​អាណាព្យាបាល គ្រួសារ សង្គម ជា​ពិសេស​គឺ​វប្បធម៌​ប្រពៃណី ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ត្រូវ​បង្ខំចិត្ត ទៅរក​សេវា​រំលូត​ដោយ​គ្មាន​សុវត្ថិភាព ឬ​ប្រើប្រាស់​លេបថ្នាំ​ដែល​មិនមាន​ការប្រឹក្សា​ពី​អ្នកជំនាញ​ច្បាស់លាស់ ឬ​ឆ្មប​ដែល​គ្មាន​ជំនាញ ឬ​ទទួល​នូវ​ការបណ្តុះបណ្តាល​បាន​ត្រឹមត្រូវ ជាហេតុ​បង្ក​ឱ្យ​ពួកគេ​មានការ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត ស្រប​ពេលដែល​ស្ត្រី​ខ្លះទៀត​ទទួលរង​នូវ​ការរើសអើង និង​ការ​មាក់ងាយ រហូត​ធ្វើ​ឲ្យ​ពួកគេ​មាន​វិបត្តិ​ផ្លូវចិត្ត​ធ្ងន់ធ្ងរ​ឈានទៅ​ប៉ុនប៉ង​លោតទឹក ឬ​ធ្វើអត្តឃាត​សម្លាប់ខ្លួន​ជាដើម​”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ទាក់ទង​នឹង​បញ្ហា​ប្រឈម​ដូចខាងលើ​នេះ គឺ​ដោយសារតែ​កង្វះខាត​ព័ត៌មាន ចំណេះដឹង និង​ការមិន​យល់ដឹង​អំពី​សិទ្ធ​ផ្លូវភេទ​។ ដោយ​មើលឃើញ​ពី​ផលវិបាក និង​ជំនឿ​មិន​សម​ហេតុផល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រំលូត ទើប​អង្គការ​រ៉ា​ក់ សហការ​ជាមួយ​អាជ្ញាធរ ខិតខំ​ប្រឹងប្រែង​ចុះ​ធ្វើការ​អប់រំ និង​ផ្សព្វផ្សាយ​ជូន​ទៅដល់​ប្រជាពលរដ្ឋ ឱ្យបាន​យល់ដឹង​ព័ត៌មាន​ពិតប្រាកដ និង​ស្វែងយល់​ពី​ហានិភ័យ​ជាច្រើន​ដែល​ជះឥទ្ធិពល​ដល់​ការរើសអើង និង​ការ​មាក់ងាយ​នេះ ជាពិសេស​ដើម្បីឱ្យ​ពួកគេ​អាច​ផ្លាស់ប្តូរ​ទស្សនៈ ឥរិយាបថ និង​ផ្តល់​សិទ្ធិ​ពេញលេញ​ទៅដល់​យុវវ័យ ក្នុងការ​ធ្វើការ​សម្រេច​ចិត្ត​ទៅរក​សេវា​រំលូត​ប្រកបដោយ​សុវត្ថិភាព និង​មានការ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​បាន​ត្រឹមត្រូវ​។​

​​ដោយឡែក​អ្នកស្រី ស៊ិន​ស៊ី​ម៉ា ក្រុមប្រឹក្សាឃុំ​ដែល​ទទួលបន្ទុក​កិច្ចការនារី និង​កុមារ បាន​រៀបរាប់​ទាក់ទង​ទៅនឹង​ការ​រំលូត​ថា​៖ “​ការ​រំលូត​ដោយ​សុវត្ថិភាព​មិនមែនជា​រឿង​ខុសច្បាប់​នោះទេ កាលពី​មុន​ស្ត្រី​តែងតែមាន​ការភ័យខ្លាច ហើយ​គិតថា​មានទោស តែ​ពេលនេះ ខ្ញុំ​សុំ​និយាយថា ការ​រំលូត​ដោយ​សុវត្ថិភាព​គឺ​ស្របច្បាប់​។ បងប្អូន​ស្ត្រី​ទាំងអស់​មិនគួរ​លាក់លៀ​ម ហើយ​ត្រូវតែ​ហ៊ាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ ហើយ​ប្រជាពលរដ្ឋ​ទាំងអស់​គួរ​កុំ​មានការ​រើសអើង ឬ​ការ​មាក់ងាយ​គ្នា​ឡើយ ពាក់ព័ន្ធ​ទៅនឹង​ការ​រំលូត​នេះ ជាពិសេស​បងប្អូន​នៅក្នុង​សហគមន៍ គឺមាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ស្តីអំពី​ការ​រំលូត​ដោយ​សុវត្ថិភាព​នេះ​”​។​

​​លោក ស្វាយ ហួត មេភូមិ​ម្រោម​បាន​បញ្ជាក់ថា​៖ “​ការយល់ដឹង​របស់​ក្មេងៗ​ក្នុង​សម័យនេះ​គឺមាន​ច្រើនជាង​ចាស់ៗ​ជំនាន់​មុន​។ បើ​ពួកគេ​ចង់​កំណត់​ចំនួន​កូន​ដែល​ចង់បាន ពួកគេ​អាច​ប្រើប្រាស់​មធ្យោបាយ​ពន្យារកំណើត រួមមាន ការ​លេបថ្នាំ ឬ ចាក់​ថ្នាំ ជាពិសេស​ការប្រើ​ដាក់​កង​ដាក់​ក្នុង​ស្បូន​ជាដើម ដែល​អាច​បង្ការ​ការ​គ្មាន​ផ្ទៃពោះ​បាន​រយៈពេល​យូរ​ឆ្នាំ​ទៀត​។ ពួកគេ​អាចមាន​ពេលវេលា ក្នុង​ការ​ប្រក​បរបរ​រកស៊ី​ចិញ្ចឹមជីវិត ហើយ​មាន​ធនធាន​គ្រប់គ្រាន់​ក្នុងការ​ប​ញ្ចូ​ន​កូន​ឱ្យទៅ​សាលារៀន និង​រៀនសូត្រ​ខ្ពង់ខ្ពស់​។ បើ​យើង​ប្រៀបធៀប​ទៅនឹង​ចាស់ៗ​ជំនាន់​មុន គឺ​ពួកគាត់​មិនសូវមាន​ការយល់​ដឹង ហើយក៏​គ្មាន​ការផ្សព្វផ្សាយ​ព័ត៌មាន​ទាក់ទង​ទៅនឹង​ការពន្យារ​កំណើត​ដែរ ដែល​ហេតុ​ដូច្នេះ​ហើយ ទើប​ធ្វើ​ឲ្យ​ពួកគាត់​មានកូន​ច្រើន​រហូតដល់​ទៅ ១២ ឬ ១៤ នាក់​ឯណោះ ចំណែកឯ​ជីវភាព​វិញ​មាន​ភាព​លំបាកលំបិន ការចិញ្ចឹម​អប់រំ​កូន​ក៏​មិន​បានល្អ​ទៅទៀត​”​។​

​​ចំណែកឯ​អ្នកស្រី សូរ​ង៉ែត​វិញ មានប្រសាសន៍ថា​៖ “​ខ្ញុំ​វិញ​ក៏មាន​គំនិត​មិន​ខុសពី​មេភូមិ​ដែរ ប្ដី​របស់ខ្ញុំ​បាន​ស្លាប់ចោល​ខ្ញុំ និង​កូន​៣​នាក់ ប៉ុន្តែ​បើសិន​ប្ដី​ខ្ញុំ​នៅរស់​វិញ ខ្ញុំ​ក៏ត្រូវ​ទទួលយក​សេវា​ពន្យារកំណើត​នេះ​ផងដែរ ដើម្បី​កុំ​ឲ្យ​មានកូន​ញឹក​ពេក​។ បច្ចុប្បន្ននេះ​ខ្ញុំ​សង្កេតឃើញ​ស្ត្រី​យើង គាត់​មានកូន​ញឹក​ញាប់​ណាស់ ត្រូវ​ពពោះ​កូន​ផង សម្រាលកូន​ផង និង​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កូន​យ៉ាង​ពិបាក​ទៀត តែបើ​សង្កេត​ទៅ​មើល​អ្នក​មានកូន​តិច បែរជា​គេ​មាន​ជីវភាព​ធូរធារ ហើយ​អាច​ចិញ្ចឹម​អប់រំ​កូន​ឱ្យ​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​ទៀត​។ ហេតុ​ដូច្នេះហើយ ស្ត្រី​យើង​គួរតែ​រក​សេវា​ក្នុងការ​ពន្យារកំណើត​ឲ្យ​បាន​ត្រឹមត្រូវ​ពី​សំណាក់​គ្រូពេទ្យ​ជំនាញ ដើម្បី​ថែរក្សា​សុខភាព​យើង​ឱ្យ​បានល្អ ហើយ​សព្វថ្ងៃនេះ​គឺមាន​សេវាកម្ម​ពន្យារកំណើត​ច្រើនណាស់ មាន​ទាំង​ការចាក់​ថ្នាំ ការ​លេបថ្នាំ និង​ការប្រើប្រាស់​កង​ជាដើម ដែល​មិន​បណ្តាលឱ្យ​ប៉ះពាល់​ដល់​សុខភាព​ឡើយ​”​៕

អត្ថបទ ៖ រុង រឿង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម