ព័ត៌មានជាតិ
ភ្លើងឆេះព្រៃរាលដាលដល់ផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង
មានករណីអគ្គីភ័យមួយបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយខ្នងបណ្តាលឲ្យទ្រព្យសម្បត្តិក្នុងផ្ទះក្លាយជាចំណីអគ្គីភ័យអស់ទាំងស្រុងផងដែរ។
ករណីអគ្គីភ័យនេះកើត នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១វេលាម៉ោង១៧និង១០នាទី នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី។

បើយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបានឲ្យដឹងថា ករណីភ្លើងឆេះនេះកើតឡើងដោយសារភ្លើងឆេះព្រៃក្បែរផ្ទះ ក្រោយមកមានផ្សែង អណ្ដាតភ្លើងចេញពីក្នុងផ្ទះតែម្ដង។ក្នុងពេលឆេះនេះ គឺម្ចាស់ផ្ទះមិន គឺពួកគាត់បានទៅចម្ការអស់ហើយ។
ក្រោយពីទទួលបានដំណឹងពីភ្លើងឆេះនេះភ្លាមរថយន្ដពន្លត់អគ្គីភ័យ ស្រុកលំផាត់បានចុះជួយអន្ដរាគមន៍ភ្លាមៗ ប៉ុន្ដែដោយសារតែភ្លើងភ្លើងឆេះខ្លាំង(ភ្លើងឆេះពេញក្រមុំ) និងផ្លូវពីអធិការដ្ឋានទៅកន្លែងឆាបឆេះមានចម្ងាយឆ្ងាយ ទើបគ្រប់គ្រងស្ថានការមិនបាន ។ ប៉ុន្ដែកម្លាំងពន្លត់អគ្គីភ័យក៏បានបាញ់បង្ការការពារមិនឲ្យរាលដាលដល់ផ្ទះដទៃជិតនោះផងដែរ ដោយប្រើប្រាស់ទឹកអស់ចំនួនពីរឡាន។

របាយការណ៍ក៏បានបញ្ជាក់អោយដឹងផងដែរថា ជនរងគ្រោះឈ្មោះ មី គ្លូក ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ និងមានសមាជិក (ប្រពន្ធកូនចំនួន៥នាក់ ស្រី២នាក់) មានទីលំនៅភូមិឃុំកើតហេតុខាងលើ ខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង៕
អត្ថបទ ៖ វុទ្ធឦសាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


