ព័ត៌មានជាតិ
នៅថ្ងៃទី១៤ ខែសីហា ក្រសួងការងារគ្រោងប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាកម្មកររោងចក្រឆ្នាំ២០២៥
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគ្រោងនឹងបើកកិច្ចប្រជុំជាមួយតំណាងកម្មករ សហជីព និងភាគីពាក់ព័ន្ធ ស្តីពីកិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារបានឱ្យដឹងថា កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិក ស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៥ នឹងផ្តើមពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ២:០០ រសៀលតទៅ។
ក្រសួងបន្តថា កិច្ចប្រជុំនេះ នឹងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នាពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។

កិច្ចប្រជុំចរចាកំណត់ប្រាក់ឈ្នួលអប្បបរមានេះ នឹងត្រូវពិភាក្សាលើបម្រែបម្រួលនៃលក្ខណវិនិច្ឆ័យបែបសង្គម ស្ថានភាពគ្រួសារ អត្រារអតិផរណា និងការចំណាយក្នុងការរស់នៅ ក៏ដូចជាលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាពឈរលើការកួតប្រជែងរបស់ប្រទេស។
ជាពិសេសកិច្ចប្រជុំ ក៏នឹងលើកពីស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ដោយប្រើប្រាស់មូលដ្ឋានទិន្នន័យផ្លូវការស្របច្បាប់ និងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ ដូចមានកំណត់ក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម១ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម