ព័ត៌មានជាតិ
ចំណុចពិសេសៗ ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ជាសំណង់អភិវឌ្ឍន៍កំពូលមួយរបស់ពិភពលោក
អាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចការសាងសង់បានប្រមាណ ៩៥% និងគ្រោងដាក់ឲ្យប្រើប្រាស់នៅអំឡុងខែកក្កដាឆ្នាំ ២០២៥។
អាកាសយានដ្ឋានដែលនឹងក្លាយជាមជ្ឈមណ្ឌលដឹកអ្នកដំណើរប្រចាំតំបន់របស់កម្ពុជានេះ ត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគប្រមាណ ១ ៥០០ លានដុល្លារ ខណៈដំណើរការសាងសង់បានគិតគូរយកចិត្តទុកដាក់លើគ្រប់ចំណុច ដើម្បីក្លាយជាអាកាសយានដ្ឋានលំដាប់កំពូលមួយរបស់ពិភពលោក។

តើអាកាសយានដ្ឋានអន្តរជាតិតេជោតម្លៃប្រមាណ ១ ៥០០ លានដុល្លារនេះ មានចំណុចពិសេសអ្វីខ្លះ?
អាកាសយានដ្ឋានតម្លៃ ១ ៥០០ លានដុល្លារនេះ ត្រូវបានអភិវឌ្ឍឡើងដោយបង្កប់ចំណុចលេចធ្លោពិសេសៗជាច្រើន រហូតត្រូវបានគេផ្តល់ចំណាត់ថ្នាក់នៅក្នុងចំណោមអាកាសយានដ្ឋានដ៏ទំនើបមួយរបស់ពិភពលោក។

-អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានអភិវឌ្ឍឡើងជាព្រលានយន្តហោះលំដាប់ 4F ដែលក្នុងមួយឆ្នាំៗអាចទទួលអ្នកដំណើរបានរហូតដល់ ១៣ លាននាក់ នៅដំណាក់កាលទី១។
-ស្ទើរតែគ្រប់ហេដ្ឋារចនាសម្ព័ន្ធនៃសំណង់អគារគឺយកលេខ ៩ ជាគោល ដែលផ្អែកតាមជំនឿជាលេខហុងស៊ុយ
-ការឌីហ្សាញដំបូលអគារមានរាងជាអង្រុត ដែលអង្រុតជាឧបករណ៍ប្រពៃណីបុរាណរបស់ខ្មែរ ត្រូវបានរចនាបង្កប់ជាទម្រង់សិល្បៈបញ្ចូលទៅក្នុងសំណង់ស្ថាបត្យកម្មសម័យថ្មីនៃអាកាសយានដ្ឋានអន្តរជាតិតេជោ

-ដោយគិតគូរពីការសន្សំសំចៃការប្រើប្រាស់ថាមពល ការទាញយកប្រភពថាមពលពន្លឺពីខាងក្រៅបានជួយកាត់បន្ថយការប្រើប្រាស់ថាមពលខាងក្នុងអគារបានរហូតដល់ ២០%
-ស្ថានីយអ្នកដំណើរ (Terminal) ត្រូវបានអភិវឌ្ឍនៅលើផ្ទៃដីទំហំ ២៤ ហិកតា ខណៈអាកាសយានដ្ឋានអន្តរជាតិតេជោសាងសង់នៅលើផ្ទៃដីសរុបទំហំ ២ ៦០០ ហិកតា

-ថ្មម៉ាបពីខេត្តកំពង់ស្ពឺប្រមាណ ២ ម៉ឺនម៉ែត្រគីប ត្រូវបានរៀបក្រាលនៅខាងក្នុងនិងខាងក្រៅបរិវេណអាកាសយានដ្ឋានអន្តជាតិតេជោ
-អគារដំបូលស្ថានីយអ្នកដំណើរសាងសង់ពីអាលុយមីញូម ដែលអាចទប់ស្កាត់និងបញ្ចៀសការឆាបឆេះផ្សេងៗ។
-ប៉មបញ្ជាចរាចរណ៍យន្តហោះ (Air Traffic Control Tower) នៃអាកាសយានដ្ឋានអន្តរជាតិតេជោ រចនាយកលំនាំតាមកំពូលប្រាសាទអង្គរវត្ត ដែលប៉មនេះមានកម្ពស់ ១១៨ ម៉ែត្រ

-ដើមត្នោត ដែលជារុក្ខជាតិតំណាងជាតិត្រូវបានយកទៅដាំលម្អនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិតេជោដែលរំលេចបានសោភណភាពទាក់ទាញបន្ថែមទៀត
-គំរូភូមិវប្បធម៌នៅខេត្តសៀមរាប ត្រូវបានយកមករៀបចំនៅក្នុងបរិវេណអាកាសយានដ្ឋាន ក្នុងគោលដៅដើម្បីចូលរួមផ្សព្វផ្សាយ និងលើកតម្លៃពីអត្តសញ្ញាណជាតិ

-អាកាសយានដ្ឋានអន្តរជាតិតេជោ បំពាក់ប្រព័ន្ធបច្ចេកវិទ្យាជំនួយការចត AVGS (Aircraft Ground Vehicle System) ដែលជួយសម្រួលដល់ប្រតិបត្តិកាចូលចតរបស់យន្តហោះនៅក្នុងអាកាសយានដ្ឋាន។
-ស្លាប (Pier) នៅស្ថានីយអ្នកដំណើរមានប្រវែងរហូតដល់ ១ គីឡូម៉ែត្រ ដែលស្លាបម្ខាងៗមានប្រវែង ៥០០ ម៉ែត្រ
-ហាងអាហារ និងហាងលក់ទំនិញប្រមូលផ្តុំផលិតផលល្បីៗសាងសង់លើទំហំ ២ ហិកតា ដើម្បីផ្តល់សេវាដល់អ្នកដំណើរនៅអាកាសយានដ្ឋាន

-បញ្ជរ (Check-in Counter) នៅអាកាសយានដ្ឋានសរុបមានចំនួន ១១២ បញ្ជរ
-ចំណតឡានមានភាពធំទូលាយ ដែលអាចចតរថយន្តបានប្រមាណ ១ ១០០ គ្រឿង

-ការវាយតម្លៃពីអាកាសចរណ៍ស៊ីវិល បានចាត់ថ្នាក់អាកាសយានដ្ឋានតេជោអន្តរជាតិជាប់ចំណាត់ថ្នាក់ទី ៩ លើពិភពលោក
-អាកាសយានដ្ឋានអន្តរជាតិតេជោត្រូវបានគេផ្តល់ចំណាត់ថ្នាក់ទី ៥ នៃគម្រោងស្ថាបត្យកម្មកំពូលទាំង ១១ របស់ពិភពលោកក្នុងឆ្នាំ២០២៥៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


