Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​៤៥​គ្រួសារ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សង្កាត់​ត្រពាំង​ក្រសាំង​ទទួលបាន​សាច់មាន់​និង​អង្ករ​ពីស​ម្តេច​តេ​ជោ​

បានផុស

នៅ

ប្រជាពលរដ្ឋ​ចំនួន​៤៥​គ្រួសារ​ដែល​បាននឹងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​ពាក់ព័ន្ធ​ជំងឺ​កូវីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​ទទួលបាន​សាច់​មាន់​១​ក្បាល ដែលមាន​ទម្ងន់​ប្រមាណ​១,៨​គីឡូក្រាមទៅ​២​គីឡូក្រាម​ និង​អង្ករ​ចំនួន​២០​គីឡូក្រាម​ក្នុង​១​គ្រួសារ​ ពីសម្តេច​អ​គ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ខណៈដែល​ជំងឺ​នេះ​បាននឹងកំពុង​រីក​រាល​ដាល​ក្នុង​សហគមន៍​ជាថ្មី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​អំណោយ​ខាងលើនេះ​បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​០៦​មិនា នៅ​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក តាម​ផ្ទះ ក្នុង​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានីភ្នំពេញ។​

ក្រោម​វត្តមាន​លោក​ ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ហែម ដា​រិ​ទ្ធ​អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ ដោយ​លោក​ឃួ​ង ស្រេង បាន​ចុះ​ចែក​នៅ​ភូមិ​ជង្រុក​ចំនួន​៣០​គ្រួសារ ហើយ​បន្ទាប់មក​លោក​ហែម ដា​រិ​ទ្ធ តំណាងឲ្យ​អភិបាល​រាជធានី​បន្ត​ចុះ​ចែកជូន​ប្រជាពលរដ្ឋ​នៅ​សហគមន៍​ត្រពាំង​អញ្ចាញ សង្កាត់ ត្រពាំង​ក្រសាំង ចំនួន​១៥​គ្រួសារ​ទៀត​។​

លោក​ហែម ដា​រិ​ទ្ធ អភិបាលខណ្ឌ​ពោធិ​សែន​ជ័យ​បានបញ្ជាក់​ឲ្យដឹងថា ក្នុង​ចំនួន​ប្រជាពលរដ្ឋ​ទាំង​៤៥​គ្រួសារ​នេះ ប្រជា​ពល​រដ្ឋ​រស់នៅក្នុង​ភូមិ​ជង្រុក​ចំនួន​៣០​គ្រួសារ​និង​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ត្រពាំង​អញ្ចាញ​ចំនួន​១៥​គ្រួសារ​។ ពួកគាត់​ជា​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​និង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍២០កុម្ភៈ​។​

លោក​បន្តថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​០៥ ខែមីនា ឆ្នាំ​២០២១​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៨​ទីតាំង ក្នុងនោះ​រួមមាន​៖

១ សណ្ឋាគារ​កាលី​ហ្វូ​ញ៉ា​១៤៦​នាក់​ស្រី​៧៦​នាក់​។​

២ សណ្ឋាគារ​សុ​ី​ធី​ខម​ហ្វ​ត ២១៦​នាក់​ស្រី​៣៨​នាក់ ។​

៣ ខុន​ដូ សូ​ហូ​១៣២​នាក់​ស្រី​៣២​នាក់ ។​

៤ សណ្ឋាគារ​ម៉ាក្រូ​១១០​នាក់​ស្រី​២៣​នាក់​។​

៥ សាលាបឋមសិក្សា​ពោធិ៍ចិនតុង​៧៣ ស្រី​១៦​នាក់​។​

៦ ភោជនីយដ្ឋាន​ជីន​ជន ៤៥​នាក់​ស្រី​២៧​នាក់ ។​

៧ ភូមិ​ត្រពាំង​អញ្ចាញ​៦​សង្កាត់​ត្រពាំង​ក្រសាំង​៥៧​នាក់​ស្រី​២៩​នាក់ ។​

៨ ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង​៦៨​នាក់​ស្រី​៣៧​នាក់ ។​

​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​សរុប​៨៥៧​នាក់​ស្រី​២៧៥​នាក់​(​មិនមាន​អ្នក​ឆ្លង​កូ​វីដ​-19)​។ មានកំ​ម្លាំ​ងប៉ូលីស​ការពារ​សណ្ដាប់​ធ្នាប់​៧៤​នាក់ ជាប់​ជាប្រចាំ​។​

លោក​ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា អំណោយ​ទាំងនេះ​ជា​អំណោយ​របស់​សម្តេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន ។​

សម្តេច​តេ​ជោ​និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត បាន​យកចិត្តទុកដាក់​ខ្លាំងណាស់​ចំពោះ​បងប្អូន​ប្រជា​ពល​រដ្ឋ ដោយ​មិន​គិតថា ជា​បងប្អូន​នៅ​ភ្នំពេញ​ឬ​នៅតាម​បណ្តាល​ខេត្ត​នោះទេ​។ ជា​ស្តែង​សម្រាប់​ពេល​នេះ​ដោយ​ឃើញ​បងប្អូន​មានការ​លំបាក​នៅពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​ទើប​សម្តេច​ប្រគល់​នូវ​អំណោយ​ខាងលើនេះ ។​

ក្នុងឱកាស​នោះ​លោក​ឃួ​ង ស្រេង​ក៏បាន​ថ្លែង​ការ​អរគុណ​ចំពោះ​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​សូម​បងប្អូន​រួចផុត​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ទាំងអស់គ្នា​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម